About Me

header ads

បើកបរម៉ូតូលឿនពេកដល់ផ្លូវកោងមានអីជ្រុលទៅបុកដើមស្វាយប្លោងមនុស្សខ្ទាតចេញហោះទៅបុកបង្គោលភ្លើងរងរបួសធ្ងន់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖បុរសម្នាក់បានរងរបួសធ្ងន់ខណះដែលបើកបរក្នុងល្បឿនលឿនហើយដល់ផ្លូវកោងជ្រុលទៅបុកដើមស្វាយប្លោងហោះមនុស្សចេញទៅបោកនិងបង្គោលភ្លើងបណ្តាលអោយរងរបួសធ្ងន់តែម្តង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៤ៈ៤៥នាទីរសៀលថ្ងៃទី៧ខែមករាឆ្នាំ២០២០ ត្រង់ចំណុចកែងស្ពានដើមពោធិ៍ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំ ពពែត ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក សង់ស៊េរី ឆ្នាំ 2002ពាក់ស្លាកលេខ បាត់ដំបង1L5220 បើកបរដោយឈ្មោះ ព្រិច សុភ័ស ភេទប្រុស អាយុ34ឆ្នាំ មុខរបរកម្មកររោងចក្រដែលមានស្រុកកំណើតភូមិ ពាម ឃុំ រការកោងទី1 ស្រុក មុខកំពូល ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅក្រុងបាវិតអត់មានពាក់មួកសុវត្ថិភាពទេ។

ប្រភពបានបន្តទៀតថា៖ជនរងគ្រោះខាងបានធ្វើមកពីទិសខាងជើងលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែម៉ូតូជ្រុលហួសផ្លូវទៅបុកកូនដើមស្វាយនិងហោះអ្នកបើកបរម៉ូតូទៅបោកនិងបង្គោលភ្លើងបណ្ដាលអោយរងរបួសធ្ងន់បែកក្បាល ផ្នែកខាងស្ដាំ ។

ហើយបច្ចុប្បន្ន អ្នករបួស ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ហើយម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពពែត។
មូលហេតុ៖ អ្នកបើកបរលឿននិងផ្លូវមានចំណុចកោងខ្លាំង។