About Me

header ads

សមណសិស្ស១២៧ អង្គនាក់ នៅខេត្តស្ទឹងត្រែងប្រឡងយក វិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក

ស្ទឹងត្រែងៈនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ សមណសិស្សនៅខេត្តស្ទឹងត្រែងចំនួន ១២៧ អង្គនាក់បានចូលប្រឡងយកវិញ្ញាបនបត្រ ធម៌ វិន័យថ្នាក់ ត្រី ទោ ឯក សំរាប់ឆ្នាំសិក្សា២០២០ នៅសាលាពុទ្ធិកសិក្សាវត្តស្រះកែវមនីវណ្ណសង្កាត់ ស្រះឬស្សីក្រុងខេត្តស្ទឹងត្រែងក្រោមកិច្ចសហការពីអគ្គធិការដ្ឋានពុទ្ធិកសិក្សាការិយាល័យធម្មវិន័យ រួមនិងមន្ទីរធម្មការ និងសាសនាខេត្ត ។ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក មៀច អ៊ាងបានអានបទបញ្ញាត្តិ សម្រាប់ការ ប្រឡង វិញ្ញាបនបត្រធម៌វិន័យថ្នាក់ត្រី ទោ ឯក ដែលមានថ្នាក់ត្រី ៧៩អង្គនាក់ ថ្នាក់ទោ ២២ អង្គនាក់ និងថ្នាក់ឯកមាន ២៦ អង្គនាក់ លោកប្រធាន មន្ទី ធម្មការ និងសាសនាខេត្តបានបន្តទៀតថា៖វិញ្ញាសាប្រឡងមាន ៤វិញ្ញាសា រួមមាន ទី១ ព្រះ វិន័យ ធ៌មទី២ពុទ្ធប្បវត្តិ ទី៣ប្រជុំកងធ៌ម និងទី៤សាសនសុភាសិត ហើយការប្រឡងនេះមានរយៈ ពេលមួយថ្ងៃពេញ។ ព្រះវិសុទ្ធិមុនី នូ ចាន់ថា ព្រះមេគណខេត្តស្ទឹងត្រែង ព្រះអង្គមានសង្ឃដីកាថា៖ ការប្រឡង នេះគឺជាការលើកតម្កើននូវវប្បធម៌ អរិយធម៌របស់ជាតិសាសនា ជាពិសេសយើងរក្សានូវព្រះ ពុទ្ធសា សនា ឲ្យមានកិត្តិនាមខ្ពង់ខ្ពស់ ទាំងពុទ្ឋចក្រ និង អាណាចក្រ រចនាសម្ពន្ធ័ទាំង ពីឲ្យដើរ ទន្ទឹមគ្នា ដើម្បីចូលរួមចំណែកធ្វើឲ្យសាសនាជាតិយើងមានការរីកចំរើន ក្រោម ដំបូល សន្តិភាពដែល មាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ព្រះអង្គមានសង្ឃដីកាបព្ជាក់ទៀតថា៖សមណសិស្សប្រឡងយកវិញ្ញាបនបត្របឋម សិក្សា ធម្មវិន័យថ្នាក់ត្រី ទោ ឯក ត្រូវតែប្រតិបត្តិតាមអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនេះឲ្យបានត្រឹម ត្រូវដើម្បីពង្រឹងនូវចំណេះដឹង ប្រកបដោយសេចក្ដីថ្លៃថ្នូរ ជួយពង្រឹងដល់ផ្នែកព្រះពុទ្ធសាសនាឲ្យមានភាពរឹងមាំ សមណសិស្សទាំងអស់ត្រូវខិតខំ តាំងចិត្តឲ្យ ហ្នឹងបំពេញ កាត ព្វកិច្ចប្រឡងនេះយកឲ្យបាននូវវិញ្ញាបនបត្រ័ គ្រប់ៗព្រះអង្គ ដើម្បីបន្ដដឹកនាំព្រះពុទ្ធសាសនា ដែល ជាសាសនារបស់រដ្ឋយើង ឲ្យថ្កុំថ្កើងរុងរឿងទៅថ្ងៃអនាគត ។