About Me

header ads

ស្ត្រីដ៏ស្រស់សោភា២រូប តំណាងកម្ពុជាចូលរួមក្នុងសិក្ខាសាលាកីឡាប៊ូលនិងប៉េតង់អាសុី

ស្ត្រីដ៏ស្រស់សោភា២រូប តំណាងកម្ពុជាចូលរួមក្នុងសិក្ខាសាលាកីឡាប៊ូលនិងប៉េតង់អាសុី នៅប្រទេសថៃ

សហព័ន្ធកីឡា ប៊ូល និង ប៉េតង់កម្ពុជា តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាប៊ូលនិងប៉េតង់អាសុី បានបញ្ជូនសិក្ខាកាមចំនួន២រូប ដែលជាសមាជិកចៅក្រម-អាជ្ញាកណ្ដាលអន្តរជាតិ ទៅចូលរួមសិក្ខាសាលាក្នុងវគ្គបណ្ដុះបណ្ដាលចៅក្រមនិងអាជ្ញាកណ្ដាលអន្តរជាតិនៅប្រទេសថៃ ដែលសិក្ខាសាលានេះនឹងប្រព្រឹត្តទៅចំនួន៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២០ ដោយក្នុងនោះមានសិក្ខាកាមតំណាងសហព័ន្ធកីឡាប៊ូលនិងប៉េតង់ មកពីបណ្ដាប្រទេសចំនួន១១ ក្នុងតំបន់អាសុីចូលរួមក្នុងវគ្គនេះ។ ចំពោះសិក្ខាកាមដែលសហព័ន្ធ បានបញ្ជូនទៅចូលរួមសិក្ខាសាលានៅប្រទេសថៃ មាន ១. កញ្ញា ធា សម្ផស្ស ជាកីឡាករ និងជាសមាជិកចៅក្រម អាជ្ញាកណ្ដាល កម្រិតជាតិ-អន្តរជាតិ និងទី២. អ្នកស្រី វង្ស សុខាវីន ជាសមាជិកចៅក្រម អាជ្ញាកណ្ដាល កម្រិតជាតិ-អន្តរជាតិ។

អ្នកទាំងពីររូបធ្លាប់ចូលរួមធ្វើជាសមាជិកចៅក្រម អាជ្ញាកណ្ដាល គ្រប់ការប្រកួតដែលរៀបចំឡើងដោយសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា  ហើយជាពិសេសនោះ កាលពីចុងឆ្នាំ២០១៩ អ្នកទាំងពីរក៏មានវត្តមាន ចូលធ្វើជាចៅក្រម-អាជ្ញាកណ្ដាល អន្តរជាតិ ក្នុងការប្រកួត កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ឆ្នាំ២០១៩ ដែលកម្ពុជា យើងទទួលសិទ្ធរៀបចំការប្រកួត ផងដែរ ៕