About Me

header ads

ជនជាតិ​ចិន​ស្រវឹង​បេីក​រថយន្ត​ បុក​របង​ការដ្ឋាន​សំណង់​កោះពេជ្រ​

ភ្នំពេញៈ​ រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​ ដែរ​បើ​ក​ដោយ​បុរស​ជនជាតិ​ចិន​ មួយ​ក្រុម​ បាន​ជ្រុល​ទៅ​បុក​និង​ របង​ការដ្ឋាន​សំណង់​ កោះ​ពេជ្រ​ បណ្ដាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​រងរបួស​ធ្ងន់​ម្នាក់​  ។

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៣និង​៥០នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០២០​ ក្នុង​ការ​ដ្ឋាន​សំណង់​ មួយ​កន្លែង​ ក្នុង​បរិវេណ​ មជ្ឈមណ្ឌល​កោះពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​  ។

បេីតាម​សម្តី​ បុរស​ជា​សន្តិសុខ​យាមកាម​ ក្នុង​កោះ​ពេជ្រ​ ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ រូប​គាត់​កំពុង​តែ​ អង្គុយ​យាម​នៅ​ទីតាំង​ ខាង​លើ​  ក៍ស្រាប់​តែ​មា​ន​ បុក​៣នាក់​ដែល​ ជា​ជនជាតិ​ចិន​ មិន​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ​ គឺបាន​បេីក​រថយន្ត​ ស៊េរី​ទំនើប​ មួយ​គ្រឿង​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AB 6666 បានធ្វើ​ដំណើរ​តាម​ ផ្លូវ​ សុភមង្គល​ ក្នុង​ទិសដៅ​ ពី​ត្បូង​ទៅ​ជើង​ក្នុង​ ល្បឿន​លឿន​ ដោយ​សង្ស័យ​ថា​អ្នក​បេីក​បរ​ស្រវឹង​ ទើប​បណ្ដាល​ឲ្យ​រថយន្ត​ រេចង្កូត​បត់​ឆ្វេង​ត្រលប់​ក្រោយ​ ជ្រុល​ទៅ​បុក​ និង​របង​ការដ្ឋាន​សំណង់​ បណ្ដាល​ឲ្យ​ធ្លុះ​ចូល​ ទៅ​ក្នុង​ រងការ​ខូចខាត​ សំភារៈ​មួយ​ចំនួន​ ព្រម​ទាំង​ធ្វើ​ឲ្យ​បុរស​ម្នាក់​ដែរ​ជាអ្នក​បេីក​បរ​ រងរបួស​បាក់​ជើង​ខាង​ស្តាំ​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ចំនែក​អ្នក​រួម​ដំណើរ​២នាក់​ទៀត​រងរបួស​តិចតួច​ បាន​គេច​ចេញ​  ទាំង​ ប្រញាប់ប្រញាល់​បាត់​  ។

ក្រោយ​ពេល​កេីតហេតុ​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​បានចុះ​ទៅ​កន្លែង​កើត​ហេតុ​ រួច​ហើយ​ ក៍បាន​អោយ​តំណាង​ ភាគី​ទាំង​សង្ខាង​ សុទ្ធតែ​ជា​ជនជាតិ​ចិន​ដូច​គ្នា​ ធ្វើ​ការ​សម្របសម្រួល​គ្នា​ ដោយ​ខាង​រថយន្ត​បង្ក​រ​សុខចិត្ត​សង​ថ្លៃ​ការ​ខូចខាត​ លេី​សំភារៈ​ដែល​រងការ​ខូចខាត​ទាំង​អស់​ដើម្បី​បញ្ចប់​រឿង​៕