About Me

header ads

ជនសង្សយ័ប៉ុនប៉ងឃាត់កម្ត្រូវបានអធិការនគបាលក្រុងធ្វើការឃាត់ខ្លួនបានហើយ

កំពង់ឆ្នាំង:
ជនសង្សយ័ក្នុងអំពើប៉ុនប៉ងឃាត់កម្មត្រូវបានសមត្ថកិច្ចធ្វើនគបាលក្រុងកំពង់ឆ្នាំងធ្វើការឃាត់បានខណះដែលជនសង្សយ័បានរត់គេចខ្លួន។

ករណីឃាត់ខ្លួនជនសង្សយ័ក្នុងករណីប៉ុនប៉ងក្នុងអំពើឃាត់កម្មខាងលើនេះបានកើតឡើងនៅក្នុងពេលសមត្ថកិច្ចធ្វើការត្រួតពិនិត្យរដ្ឋបាលនៅក្នុងអំឡុងម៉ោង៧យប់ថ្ងៃទី១៣មករា២០២០ខណះដែលសមត្ថកិច្ចប្រទះឃើញនិងបានចាប់ឃាត់ខ្លួនតាមដីការ  ។

អធិការនគបាលក្រុងកំពង់ឆ្នាំងលោកវរះសេនីយ៍ឯក ឆាយខែមរត្នបានអោយដឹងតាមរយះទូរសព្ទ័ នៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៣មករា២០២០នេះថាជនសង្សយ័ប៉ុនប៉ងមនុស្សឃាតដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននោះមានឈ្មោះ យ៉ន់ សុផាន់ណា ភេទប្រុស  អាយុ២២ឆ្នាំ មានទីលំនៅភូមិផ្សារលើ  សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង  ។

លោកអធិការនគបាលក្រុងងកំពង់ឆ្នាំងបានអោយដឹងថាការឃសត់ខ្លួនជនសង្សយ័ខាងលើតាមអំណាចដីការបង្គាប់ អោយចាប់ខ្លួនលេខ៧៧  ចុះថ្ងៃទី៩  ខែសីហា  ឆ្នាំ២០១៩  របស់ចៅក្រមស៊ើបសួរ អ៊ី ឋាវរៈ ជាប់ចោទពីបទ ប៉ុនប៉ងឃាតកម្ម កាលពីថ្ងៃទី៧  ខែកុម្ភៈ  ឆ្នាំ២០១៩កន្លងទៅ កន្លែងប្រព្រឹត្តិនៅភូមិឡទឹកត្រីសង្កាត់កំពង់ឆ្នាំង  ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន៍ជនសង្សយ័ត្រូវបានក៍សាងឯកសារបញ្ជូនបន្តទៅស្នងការនគបាលខេត្តកំពង់ឆ្នាំងចាត់ការតាមនិតិវិធីផងដែរ ៕