About Me

header ads

ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងឧបត្ថម្ភម៉ាស់ការពារសុខភាពចំនួន៨០០០ម៉ាស់ ដល់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ញាតឲ្យលោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសហការី ចូលជួបសម្តែងការគួសម និងឧបត្ថម្ភម៉ាស់ការពារសុខភាពចំនួន៨០០០ម៉ាស់ ជូនដល់ឯកឧត្តមអភិបាលខេត្តស្វាយរៀងផងដែរ។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានមានប្រសាសន៍ថា ស្របពេលដែលជម្ងឺកូរ៉ូណាប្រភេទថ្មីកំពុងរីករាលទៅលើប្រទេសមួយចំនួននាពេលថ្មីៗនេះ ខេត្តស្វាយរៀង ក៏បានត្រៀមនូវវិធានការរួចហើយ ដោយសហការជាមួយក្រសួងសុខាភិបាល ក្នុងការបង្កាទប់ស្កាត់នៃការឆ្លងនៃជម្ងឺនេះដូចជាការបំពាក់នូវ ម៉ាស្គែននៅតាមច្រកទ្វាអន្តរជាតិសំខាន់ៗ របស់ខេត្តស្វាយរៀង។

ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមអរគុណចំពោះលោកប្រធានសភាពាណិជ្ជកម្មខេត្តដែលបានឧបត្ថម្ភនូវម៉ាសការពារសុខភាពនៅថ្ងៃនេះ ហើយម៉ាស់ទាំងអស់នេះ រដ្ឋបាលខេត្ត នឹងយកទៅធ្វើការចែកជូនបន្ត សម្រាប់ការពារសុខភាព​ និងបង្ការការចម្លងពីវីរុសកូរ៉ូណា​ ប្រភេទថ្មីដែលកំពុងមានការព្រួយបារម្ភនាពេលបច្ចុប្បន្ន ហើយម៉ាសទាំងនេះរដ្ឋបាលខេត្តនឹងចែកនៅតាមគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋនៅតាមទីសាធារណៈប្រើប្រាស់ឲ្យបានគ្រប់គ្នាក្នុងគោលបំណងរួម ដើម្បីរក្សាការពារសុខមាលភាពរបស់ពួកគាត់ ៕