About Me

header ads

ដើមឆ្នាំ២០២០ ស្ថានីយ ទូរទស្សន៍កងយោធពលខេរភូមិន្ទប៉ុស្ដិ៍លេខ ៥រៀបចំពិធីជប់លៀងបិទបញ្ចប់..



កាលពីរាត្រីថ្ងៃ ទី១៨ខែមករាឆ្នាំ ២០២០ ស្ថានីយ ទូរទស្សន៍កងយោធពលខេរភូមិន្ទប៉ុស្ដិ៍លេខ ៥រៀបចំពិធីជប់លៀង បិទបញ្ចប់ការថតដោយជោគជ័យ ចំនួន ៣ ខ្សែភាពយន្តភាគគឺ  រឿង« ភ្លើងគំនុំ»ដែលកំពុងដំណើរការចាក់ផ្សាយរាល់ថ្ងៃ ចន្ទ័ អង្គារ៍ ពុធ ចាប់ពីម៉ោង៧ យប់ ដល់ម៉ោង  ៨ និង ១៥នាទីយប់ រួមជាមួយនិងខ្សែភាពយន្តភាព  «និស្ស័យខ្លុយស្នេហ៍» និង រឿង«សម្បថដងស្ទឹង» ដែលត្រៀមចាក់ផ្សាយក្នុងពេលឆាប់ៗ ខាងមុខ។

ក្នុងកម្មវិធីដល់សប្បាយរីករាយជាមួយនិងការជួបជុំគ្នា នេះ ទាំងក្រុមការងារទាំង ២ ក្រុម  តារា សម្ដែង ទាំងអស់ ៣ ខ្សែភាពយន្តភាគ បានតុបតែងកាយយ៉ាងស្រស់ស្អាត  គួជាទីគយគន់។
ក្រៅពីបានទទួលទានអាហារដ៏មានរស់ជាតិ ហើយ តារាសម្ដែង និង ក្រុមការងារក៏ទទួលបានកាដូរ ថែរក្សា សម្រស់ ពីក្រុមហ៊ុន TNP health care  គឺ form លាងមុខ preme nobu ផងដែរ។
ក្នុងឱកាស នោះតែ លោកហួង តារាមុនី អ្នកគ្រប់គ្រងផ្នែកផលិត ស្ថានីយ ទូរទស្សន៍កងយោធពលខេរភូមិន្ទប៉ុស្ដិ៍លេខ ៥ បានលើកឡើងថា រាល់ពេលបញ្ចប់ការថតក្នុងខ្សែភាពយន្ត ស្ថានីយ ទូរទស្សន៍កងយោធពលខេរភូមិន្ទប៉ុស្ដិ៍លេខ ៥ តែងរៀបចំកម្មវិធីជប់លៀង ដើម្បី ជាការលើកទឹកចិត្ត ដល់ការខិតខំរបស់ក្រុមការងារទាំងអស់កន្លងមក។ លើសពីនេះលោក ក៏ចង់ជម្រុញកម្ពស់គុណភាពខ្សែភាពយន្ត ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិផងដែរ។