បង្រាប់ទីតាំងជល់មាន់

( ត្បូងឃ្មុំ ):ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រូចឆ្មារបង្ក្រាបសង្វៀនជល់មាន ១ កន្លែង ដែលដឹកនាំផ្ទាល់ដោយលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានដឹកនាំកម្លាំងនគរបាលចំនួន ៦ នាក់ និងកំលាំងសឹករងចំនួន ៤ នាក់ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ ១ កន្លែងដែលមានទីតាំងស្ថិតនៅត្រង់ចំណុចត្រពាំងខ្សាច់ ភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

កម្លាំងដកហូតបានវត្ថុតាងមាន់ជល់ ១ ក្បាលស៊ុំមាន់ ១៥ និងកៅអីជ័រចំនួន ១៧ កៅអី ។ដោយឡែកអ្នកញៀនល្បែងបានរត់បាត់ស្រមោលអស់រលីង កម្លាំងបានរុះរើរោងដុតកម្ទេចចោលនៅនឹងកន្លែងតែម្តង ។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលឃុំឈូក ស្រុកក្រូចឆ្មារ ដើម្បីធ្វើការស្រាវជ្រាវ ស្វែងរកអ្នកញៀនល្បែងទាំងនោះយកមកធ្វើការអប់រំ និងចាត់វិធានការទៅតាមផ្លូវច្បាប់ ៕