About Me

header ads

ម៉ូតូនិងរថយន្តជិះឆាបគ្នាហើយក៏សម្លឹងមុខឌឺដងដាក់គ្នា ខាងរថយន្ត ក៏បត់ក្រោយដេញបុកឲ្យដួល

ភ្នំពេញ : បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿនតាមបណ្តោយផ្លូវបេតុងទួលពង្រ ខណៈពេលនោះក៏មាន រថយន្តជិះបញ្ច្រាសទិសគ្នាហើយក៏ឆាបគ្នានិងសម្លឹងមុខឌឺដងដាក់គ្នា ខាងរថយន្ត ក៏បត់ក្រោយដេញបុក រហូតដល់មុខផ្សារទួលពង្រ បណ្ដាលឱ្យខាងភាគីម៉ូតូដួលរងរបួសស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ ២០២០ តាមបណ្ដោយផ្លូវបេតុង ទួលពង្រ ទល់មុខផែស្ងួតទូរកុងតឺន័រ ស្ថិតក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះនិងជនដែលមានកាំភ្លើងមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តើមសំដីបុរសដែលជិះម៉ូតូបានរៀបរាប់ប្រាប់ថាដំបូងឡើយរូបគាត់បានជិះ ម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DH.4459ពីស្តុបទួលបង្រតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចមុខផែស្ងួតទូរកុងតឺន័រ បានឆាបគ្នាជាមួយនឹងរថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z.0342 ជិះគ្នា៤នាក់ ហើយក៏បានសម្លឹងមុខគ្នាឌឺដងដាក់គ្នា ខណៈពេលនោះរថយន្តក៏បត់ដេញតាមម៉ូតូរហូតដល់ចំណុច កើតហេតុខាងលើក៏បុក បណ្ដាលឲ្យដួលម៉ូតូ កំពិតស្លាកលេខបន្ទិច ស្រាប់តែបុរសដែលជិះម៉ូតូនោះស្ទុះមកវ៉ៃកញ្ចក់រថយន្តមួយដៃហើយខាងភាគីរថយន្តបានដកកាំភ្លើងមកអាមេតែមិនបានគំរាមឬក៏ភ្ជុុងនោះទេគ្រាន់តែឲ្យឃើញថាខ្លួនមានកាំភ្លើង នៅនឹងដៃ ដើម្បីកុំឲ្យភាគីម៉ូតូរករឿងរូបគាត់។ ភ្លាមៗក្នុងចំណោមគ្នាគាត់ ៤នាក់បានយកកាំភ្លើងពីជនបង្កដែលកាន់កាំភ្លើងអាម៉េយកទៅលាក់ទុកបាត់។

ក្រោយមកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ចបាននាំភាគីទាំងសង្ខាងទៅសម្របសម្រួលគ្នានៅប៉ុស្តិ៍ចុងក្រោយគឺបានសុំទោសគ្នាទៅវិញទៅមកបញ្ចប់រឿងនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ១ ទៅផ្ទះរៀងៗខ្លួន៕