About Me

header ads

ពិធីសម្ពោធ សមាគម សហភាពយន្តនៃកម្ពុជា ក្រោមអធិបតីភាព ឯក ឧត្តម ស សុខា រដ្ឋាលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និង លោកជំទាវ រួមទាំងសិល្បករ សិល្បការិនី នៅសាលមហោស្រពចតុម្មុខ

កាលពីល្ងាចថ្ងៃទី  ០២ ខែ មករា ឆ្នាំ ២០២០ សមាគម សហភាពយន្តនៃកម្ពុជាបានសម្ភោធជាផ្លូវការហើយ ក្រោយអធិបតីភាពអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស សុខា រដ្ឋាលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ។ ក្នុងកម្មវិធីក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស សិល្បៈករ សិល្បៈការិនីកម្ពុជាទៀតផង។ ក្រោយពីចប់កម្មវិធី ឯក ឧត្តម ស  សុខា រដ្ឋាលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានផ្ដល់ សម្ភាសន៍ជុំវិញសមគមនេះថា សមាគម សហភាពយន្តនៃកម្ពុជានេះ មានគម្រោងមួយច្បាស់លាស់ក្នុងផលិតខ្សែភាពយន្តឲ្យមានគុណភាពវីឌីអូអប់រំ ដើម្បីជាកត្តាមួយដ៏សំខាន់ដែលសិល្បករ សិល្បការិនី ត្រូវចូលរួមចំណែកក្នុងការចូលរួមការ អប់រំសង្គមផងដែរ។ ជាមួយគ្នានេះតារាសម្ដែងរូប សង្ហា លោក  លឹម រដ្ឋា  ដែលបានចូលរួមក្នុងកម្មវិធីក៏បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយចំពោះការចូលរួមក្នុងកម្មវិធីនៅថ្ងៃនេះ។