About Me

header ads

រន្ធត់ណាស់ ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​ម្នាក់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

កោះកុង ៖  យ៉ាងហោចណាស់អ្នក​បេីក​អេច​ស្កាវ៉ាទ័រ​ម្នាក់បានស្លាប់នៅកន្លែងកើតហេតុ  នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨:២០នាទីព្រឹក មានហេតុ​ការ​គ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅចំណុចលើផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បង្ករឡេីង​ដោយ​រថយន្ត​ ដឹកអេចស្កាវ៉ាទ័រ​ ចុះចំណោទ ចាប់ហ្វ្រាំមិនជាប់ ក្រឡាប់ធ្លាក់ផ្លូវ  ដោយសារ​តែ​ អេចស្កាវ៉ាទ័រមាន​ទម្ងន់​ធ្ងន់  ។

ប្រភពពីសមត្ថកិច្ច បានបន្តថា រថយន្តបង្ករបើកបរដោយឈ្មោះ ផាន់ សុគារ ភេទប្រុស អាយុ​ ៤៣ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រងរបួសធ្ងន់ និងរួមដំណើរ ១នាក់ ដែលជា​អ្នក​បេីក​អេច​ស្កាវ៉ាទ័រ​ មិនទាន់ស្គាលអត្តសញ្ញាណ បានស្លាប់នៅនឹង​កន្លែងកើតហតុ​ ។

ក្រោយ​ទទួល​បាន​ពត៌មាន​ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំតាតៃក្រោម​ បា​នចុះអន្តរាគមន៍ ជួយសង្គ្រោះ ជនរងគ្រោះ ទាន់ពេលវេលា​ ចំណែក​ឯ​សព​ជន​រងគ្រោះ​ កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​ យក​ទៅ​បុណ្យ​តាម​ប្រពៃណី​ ។