About Me

header ads

ទីផ្សារដោះដូរកីឡាករនឹងបញ្ចប់នៅម៉ោង១១យប់នេះ តើកីឡាកររូបណាខ្លះនឹងផ្លាស់ទៅកាន់ក្លិបថ្មីខ្លះ?

នៅវេលាម៉ោង ១១យប់ ម៉ោងសកល ទីផ្សារដោះដូរកីឡាករនឹងត្រូវបិទបញ្ចប់ហើយ នោះបានសេចក្ដី រាល់ការចរចារដែលមិនត្រូវរ៉ូវគ្នាដោយប្រការណាមួយ នោះកីឡាករនិងក្លិបដែលកំពុងនឹងចរចារនឹងត្រូវពន្យារទៅដល់ទីផ្សារដោះដូរកីឡាករនៅទីផ្សារដោះដូរក្រោយ។


Yannick Carrasco មានពាក្យចចាមអារ៉ាមថានឹងអាចត្រឡប់មកលេងនៅក្លិប Atletico Madrid វិញក្រោយមិនសូវមានប្រជាប្រិយភាពនៅ Chinese Super League


តាមរបាយការណ៍ពី Bild បញ្ជាក់ថា Bayern Munich មិនទាន់ត្រូវការកីឡាករ Sane ក្នុងពេលឥឡូវនេះទេ ប៉ុន្តែ ក្រុមយក្សអាល្លឺម៉ង់មួយនេះអាចនឹងពិចារណាលើខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់ក្រុមមេឃខៀវ Man City ម្នាក់នេះនៅរដូវក្តៅខាងមុខ។


ខ្សែការពារដ៏រឹងមាំរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវបានក្រុមបិសាចក្រហម Manchester United យល់ព្រមឲ្យទៅក្រុម Estudiantes នៅលីគកំពូលអាហ្សង់ទីនខ្ចីជើងដល់ដាច់រដូវកាល។ លោក Ole អ្នកចាត់ការក្រុមបិសាចក្រហមជឿថា Rojo នឹងអាចរកឃើញទម្រង់របស់គេឡើងវិញនៅទីនោះ ហើយរំពឹងថានឹងត្រឡប់មកជួយក្លិបវិញនៅរដូវកាលក្រោយ។


ខ្សែប្រយុទ្ធជួរមុខរបស់ប៉ូឡូញកីឡាករ Piatek បានផ្ទេរជាផ្លូវការមកកាន់ក្រុម Hertha Berlin នៅលីគកំពូលប្រទេសអាល្លឺម៉ង់ហើយទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងក្រុម Chelsea និង Tottenham Hotspurs ក៏ដោយ។ Piatek ផ្ទេរពី AC Milan ទៅ Hertha Berlin ។


បន្ទាប់ពីចចារគ្នាអស់ជិត១ខែ នៅទីបំផុតក្រុមបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Sporting Lisbon ដើម្បីផ្ទេរកីឡាករ Bruno Fernandez ជាផ្លូវការមកកាន់កីឡដ្ឋាន Old Trafford។ Bruno បាននិយាយក្នុងពេលបង្ហាញខ្លួនលើកដំបូងជាមួយក្លិបថ្មីថា Manchester United គឺជាក្លិបដ៏អស្ចារ្យបំផុតនៅលើពិភពលោកដែលគ្រប់គ្នាប្រាថ្នាំចង់លេង ហើយវាជាភ័ព្វសំណាងដែលខ្ញុំបានមកចូលរួមជាមួយពួកគេ។ អ្នកដែលធ្វើឲ្យខ្ញុំចាប់ផ្តើមស្រឡាញ់ក្លិបនេះខ្លាំងគឺរៀមច្បង Cristiano Ronaldo តែម្តង។