About Me

header ads

បុរសពីរនាក់ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ : បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនិងបុរសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តកុងតឺន័រកំពុងតែបត់ឆ្លងផ្លូវបណ្តាលឲ្យដួល បង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ១៥នាទី យប់ ថ្ងៃអាទិត្យ ទី ១២ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចមុខសាលារៀនសុវណ្ណភូមិ តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ យាន ច័ន្ទគា  អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលជិតវត្តតាំងកសាងដែលមានស្រុកកំណើតនៅភូមិប្រស្និក ឃុំប្រស្និក ស្រុកលៀផ្អៀរ ខេត្តកំពង់ឆ្នាំង ចំណែកឯអ្នករួមដំណើរជាមួយរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តែកុងរថយន្តកុងតឺន័រមានឈ្មោះ ស៊ុន សុីវន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត  រស់នៅ ភូមិកណ្តាលដុំ សង្កាត់កណ្តាលដុំ  ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តកុងតឺន័រក្បាល ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E.7047បើកចេញពីច្រកសាលារៀន សុវណ្ណភូមិ តាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្វេងដៃឆ្លងផ្លូវទៅ ទិសខាងលិចកំពង់តែបត់ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់C125 ស៊េរីឆ្នាំ ២០១៩  ពាក់ស្លាកលេខ ភ្នំពេញ1HL.6642ជិះដោយបុរសពីរនាក់ យ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ ៤ ដៅពីលិចមកកើតមកបុកចំធុងសាំងកុងតឺន័រ ពេញទំហឹងបណ្ដាលឲ្យបុរស ម្នាក់ធ្លាក់ចូលកង់កណ្ដាលកិនបែកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។ ចំណែកឯម្នាក់ទៀតខ្ទាតចេញរង របួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាម ៗនៅឯមន្ទីរពេទ្យលោកសង្ឃ ។ ចំណែករថយន្តកុងតឺន័របានជ្រុលធ្លាក់កង់ខាងមុខចូល ប្រឡាយ ទឹកស្អុយកល់ជាប់ទៅមុខលែងរួច ។សមត្ថកិច្ចចាប់តៃកុងរថយន្តកុងតឺន័រយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ៣ ដើម្បីប្រគល់ឲ្យជំនាញចរាចរណ៏ក្រុងចាត់ការបន្ត។ចំណែកឯម៉ូតូរងគ្រោះខូចខាតផ្នែកខាងមុខ យ៉ាងដំណំ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ព្រមទាំងតែកុងផងដែរដើម្បីដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសាកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តកំពង់ឆ្នាំង៕