កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំឡូតចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

បាត់ដំបងៈ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៣:០០នាទី នៅចំណុចក្រុមទី០៣ ភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំឡូតបានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ បង្ក្រាបបានករណ៏ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង។ ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ មូល សុខខេង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្រុមទី០៣ ភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២កូនថង់ ទម្ងន់ ១,៥៤ក្រាម (ទាំងសំបក) ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ ជនល្មើស និង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់។