About Me

header ads

ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ឧបដ្ឋានសាលា និង សមិទ្ធិផលនានានៅវត្តកុមារាជ្យ

ព្រឹក ថ្ងៃទី ១៣ មករា ២០២០ នៅវត្តកុមារាជ្យ ឃុំបឹងណាយ ស្រុកព្រៃឈរខេត្តកំពង់ចាម បានប្រារព្ធពិធី សម្ពោធកាត់ខ្សែបូរដាក់អោយប្រើប្រាស់ជាផ្លូវការ ឧបដ្ឋានសាលា និង សមិទ្ធិផលនានានៅវត្តកុមារាជ្យ ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ និងក៍មានការអញ្ជើញចូលរួមជាកិត្តិយសពី ប្រតិភូអមដំណើរ ក្រុមការងារថ្នាក់ជាតិ លោកអភិបាលនៃគណៈអភិបាលស្រុក លោកស្នងការរងទទួលពង្រឹងស្រុក លោកអភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំការិយាល័យ អង្គភាពជុំវិញស្រុក មេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នគ្រូ សិស្សានុសិស្ស យាយជីតាជី និង ប្រជាពលរដ្ឋចូលរួម សរុប ៨៧០ នាក់ ស្រី ៣៦៣ នាក់ ផងដែរ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងអរគុណសន្តិភាពដែលកំពុងមាននេះ, សូមអរគុណដល់អ្នកជួយរកសន្តិភាព និងសូមចូលរួមទាំងអស់គ្នាថែរក្សាការពារឱ្យខានតែបាន។

ក្រោមដំបូលសន្តិភាពរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលចង់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងសុខសុភមង្គលសប្បាយរីករាយ និងទទួលបានការបម្រើសេវាសាធារណៈល្អប្រសើរលើគ្រប់វិស័យ។