About Me

header ads

តើម្នាក់នោះជានរណា? គ្រូទ័ពកំពុងព្យាយាមទាក់ទងអតីតខ្សែប្រយុទ្ធក្រុមណាហ្គាវើលដ៏សញ្ជាតិនីហ្សេរីយ៉ា


បន្ទាប់ពីធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំមុនបើករដូវកាលថ្មីក្នុងពាន TV5 Pre-Season Championship រួច ស្រាប់តែលោក ឡុង រចនា អ្នកចាត់ការទូទៅក្រុមក្រសួងការពារជាតិបង្ហើបឲ្យដឹងថា នៅពេលនេះលោកកំពុងតែសម្លឹងឃើញខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា១រូបដែលធ្លាប់លេងឲ្យក្រុមណាហ្គាវើលដ៏កាលពី២រដូវកាលមុន ប៉ុន្តែលោកគ្រូបង្វឹករូបនេះសុំមិនទាន់បញ្ជាក់ប្រាប់ឈ្មោះកីឡាករម្នាក់នោះឡើយ។
យ៉ាងណាមិញ នៅក្នុងការប្រកួតមិត្តភាព២ប្រកួតជាមួយសូទីឡូអង្គរ និងអាស៊ីអឺរ៉ុបយ៉ូណាយធីត យើងឃើញក្រុមក្រសួងការពារជាតិបានដាក់កីឡាករថ្មីរបស់ខ្លួនមួយចំនួនឲ្យលេងដើម្បីតេស្តមើលកម្រិតបច្ចេកទេស និងសមត្ថភាពរបស់ពួកគេមុនឈានដល់ការចុះកិច្ចសន្យាជាផ្លូវការ ក្នុងនោះលោក ទេព ឡុងរចនា ពេញចិត្តកីឡាករមួយចំនួនប៉ុណ្ណោះ និងខ្លះទៀតត្រូវការពេលដើម្បីបង្វឹកបន្ថែមទៀត។
ទោះយ៉ាងនេះក្តី អ្នកចាត់ការក្រុមទ័ពរូបនេះហ៊ានអះអាងថា កីឡាករនីហ្សេរីយ៉ាដែលលោកកំពុងតែសម្លឹងឃើញនោះមានកម្រិតបច្ចេកទេស និងសមត្ថភាពខ្ពស់ជាងកីឡាករបរទេសដែលលោកកំពុងមានក្នុងដៃនៅពេលនេះទៅទៀត ហើយលោកជឿថា ប្រសិនបើការផ្ទេរយកកីឡាករម្នាក់នោះបានសម្រេចមែន ក្រុមក្រសួងការពារជាតិនឹងមានអ្នកបញ្ចប់ទីបានល្អនៅរដូវកាលក្រោយនេះ។