About Me

header ads

អាជ្ញាធរអគ្គីសនីកម្ពុជាបូកសរុបលទ្ធផលការងារនិងបន្តទិសដៅបន្តឆ្នាំ២០២០

នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាថ្ងៃទី២៩​ ខែមករានេះ អាជ្ញាធរអគ្គីសនីកម្ពុជាបានបូកសរុបការងារបញ្ចប់ឆ្នាំ២០១៩របស់ខ្លួនដែលបានអនុវត្តការងារពីឆ្នាំ២០១៩កន្លងមក។ សន្និបាតបូកសរុបលទ្ឋផលការងារនេះធ្វើឡើងក្រោមអធិបតី ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួងពាក់ព័ន្ធសេវាករអ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មមកពីបណ្តាលខេត្ត២៥រាជធានី ខេត្តទូទាំងប្រទេស។ ក្នុងរបាយការណ៍បូកសរុបការងាររបស់ឯកឧត្តម យឹម វិសិដ្ឋប្រធានអាជ្ញាធរអគ្គីសនីកម្ពុជាអំពីវឌ្ឍនភាពនៃការការអភិវឌ្ឍន៍បង្កើសមត្ថភាពផលិត បញ្ជូន ចែកចាយនិងការភ្ជាប់បណ្តាញអោយអ្នកប្រើប្រាស់អគ្គីសនីព្រមទាំងលទ្ឋផលនិងការប្រឈមនៃការកែលំអការផ្តល់សេវាអគ្គីសនីដែលវិស័យអគ្គិសនីនៅកម្ពុជាបានជួបប្រទះក្នុងឆ្នាំ២០១៩កន្លងមក។ជាមួយនិងទិសដៅអាជ្ញាធរអគ្គីសនីកម្ពុជាអនុវត្តន៍បន្តដើម្បីជំរុញអនុវត្តគោលនយោបាយចំពោះភូមិដែលពិបាកផ្គត់ផ្គង់អោយមានអគ្គីសនីបានប្រើប្រាស់និងបន្តពិនិត្យជំរុញអោយអ្នកកាន់អាជ្ញាប័ណ្ណពង្រីកបណ្តាញទៅភូមិគៀកទៅនឹងផ្ទះប្រជាពលរដ្ឋដែលខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនីបានទៅដល់រួចហើយនោះ។





ឯកឧត្តម ស៊ុយ សែម ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ឋផលការងារបានមានប្រសាសន៍ថាក្រោមការដឹកនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិស័យអគ្គីសនីកម្ពុជាត្រូវបានជំរុញអោយមានការីកចំរើនទៅមុខយ៉ាងលឿនក្នុងការបំរើសេវាកម្មនិងការរស់នៅរបស់ប្រជាពលរដ្ឋនិងជំរុញកំណើនសេដ្ឋកិច្ចជាតិក្រោមដំបូលនៃសុខសន្តិភាព។ ឯកឧត្តមបានមានប្រសាសន៍ថា សូមអោយអាជ្ញាធរអគ្គីសនីបន្តពង្រឹងយន្តការគ្រប់គ្រងការអភិវឌ្ឍន៍និងការផ្តល់សេវាអគ្គីសនីអោយរឹតតែមានប្រសិទ្ឋភាពនូវរបៀបរបបការងារព្រមទាំងបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្សក្នុងការគ្រប់គ្រងស្ថាប័ណ្ណនិងអង្គភាពផ្តល់សេវាក្នុងវិស័យថាមពល។ជាមួយគ្នានេះដែលរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលត្រូវអោយអាជ្ញាធរអគ្គិសនីពង្រឹងយន្តការកាត់បន្ថយផលប៉ះពាល់បរិស្ថានធម្មជាតិនិងសង្គមនៅក្នុងការអភិវឌ្ឍវិស័យអគ្គិសនីដោយធ្វើការសិក្សាអោយបានច្បាស់លាស់និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការវិស័យថាមពលក្នុងក្របខណ្ឌតំបន់និងក្របខណ្ឌអន្តរជាតិសម្រេចគោលដៅតាមការកំណត់ថ្មីរបស់រាជរដ្ឋាភិបាល៕