About Me

header ads

ក្រុមចោរកាច់សោលួចម៉ូតូម៉ូតូមួយគ្រឿងយកទៅបាត់ដោយសុវត្ថិភាព

ខេត្តស្វាយរៀង៖មានក្រុមចោរបានធ្វើសកម្មភាពកាត់របងបន្លាលួសកាតសោរបងរួចកាត់សោបំបែកទ្វាបន្ទប់លួចយកម៉ូតូមួយគ្រឿងទៅបាត់ដោយសុវត្ថិភាព។

ករណីចោរកាត់សោចូលលួចម៉ូតូនេះកើតឡើងនៅថ្ងៃទី២៨ខែមករា២០២០នៅវេលាម៉ោងប្រហែល១២និង០០នាទីឬក្នុងចន្លោះម៉ោង១និង០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩មករា២០២០ស្ថិតនៅភូមិទន្លៀងឃុំរមាំងថ្កោលស្រុកស្វាយទាប។

បើយោងតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំរមាំថ្កោលបានឲ្យដឹងថា៖មានក្រុមចោរមិនស្គាល់អត្តសញ្ញាណមួយក្រុមបានធ្វើសកម្មភាពកាត់របងលួសបន្លានឹងចូលទៅកាត់សោទ្វាររបងួចចូលចាក់សោបំបែកទ្វារបន្ទប់ខាងក្រោមផ្ទះយកម៉ូតូបាត់១គ្រឿងម៉ាកហុងដាស៊េរី២០១៣ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១BY.៣៩៧៥លេខតួND១២៥ME.៨៨៩៣៩៤៤និងលេខម៉ាស៊ីនND១២៥ME.៨៨៩៣៩៤៤។

ម្ចាស់ម៉ូតូឈ្មោះ សោម វាសនា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិ ទន្លៀង ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ប្រភពដ៏ដែលបន្តទៀតថា មុននិងចូលដេកជនរងគ្រោះបានចាក់សោរបងរួចយកម៉ូតូដាក់ក្នុងបន្ទប់ក្រោមផ្ទះរួចបិតទ្វាចាក់សោរទើបឡើងទៅដេកនៅលើផ្ទះដូចសព្វមួយដង។

លុះម៉ោង១និង០៥នាទីរំលងអាធ្រាតបានក្រោកឡើងបត់ជើងតូចស្រាប់តែឃើញទ្វាបន្ទប់ដាក់ម៉ូតូរបើកក៏ចូលទៅមើលម៉ូតូបាត់ពីក្នុងបន្ទប់ក្រោយមកទៅមើលរបងឃើញមានកាច់សោរបងនិងកាត់របងលួសទៀតទើបដឹងថាពិតជាចោរចូលលួចម៉ូតូយកទៅបាត់លុះព្រឹកឡើងម៉ោង៦និង៥នាទីបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ត៍នគបាលរដ្ឋបាលឃុំរមាំងថ្កោលឲ្យជួយអន្តរាគមន៍ក៏ប៉ុន្តែក្រុមចោរបានយកម៉ូតូទៅបាត់ដោយសុវត្ថិភាព។

ហើយប៉ុន្មានខែចុងក្រោយនេះក្រុមចោរបានធ្វើសកម្មភាពកាត់សោរបងចូលលួចម៉ូតូរបស់ប្រជាពលរដ្ឋជាញឹកញាប់សមត្ថកិច្ចសូមឲ្យប្រជាប្ររដ្ឋប្រុងប្រយត្ន័និងចូលរួមការពារសុវត្ថិភាពភូមិឃុំនិងទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់គ្នា៕