About Me

header ads

កម្លាំងជំនាញគ្រឿ ងញៀននៃអធិកា រដ្ឋាននគរបាលស្រុកបូវិលចាប់ឃាត់ខ្លួនជន សង្ស័យ ៣ នាក់ពាក់ព័ន្ធករណីរក្សាទុកខុសច្បាប់នូវសារធាតុញៀន

(បាត់ដំបង)នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០២:០០នាទី រំលងអាធ្រាត នៅចំណុចមាត់ស្ទឹង ភូមិតាគត់ឃុំក្តុលតាហែនស្រុកបវេល ខេត្តបាត់ដំបង កំ លាំងផ្នែកប្រឆាំងគ្រឿងញៀន សហ ការជាមួយ កំលាំងក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះល្បាតក្នុងភូមិសា ស្ត្រខាងលើ បង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណីក្នុងបទល្មើសជាក់ស្តែង។សមត្ថ កិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ស៊ុន សុគឿន ហៅ ប្រុស ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិតាគត់ ឃុំក្តុលតាហែនស្រុកបវេល ខេត្តបាត់ដំបង ។

២.ឈ្មោះ ស៊ុន វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិតាគត់ ឃុំក្តុលតាហែន ស្រុកបវេល
ខេត្តបាត់ដំបង ។
៣.ឈ្មោះ ហ័ង មីក ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិទួលក្រសាំងឃុំក្តុលតាហែន ស្រុកបវេលខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៩ថង់ ទម្ងន់ ៣,២៤ក្រាម (ទាំងសំបក)
-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ជនល្មើស និង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។