About Me

header ads

ស្រវឹងស្រាជិះម៉ូតូលឿនរ៉េចង្កូតបុកឃឿនផ្លូវដួលរបួសធ្ងន់

ភ្នំពេញ៖បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗខណៈជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នរ៉េចង្កូតបុកឃឿនផ្លូវបណ្តាលឲ្យដួលអូសជាង១០ម៉ែត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៤៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៨ខែមករាឆ្នាំ២០២០តាមបណ្តោយផ្លូវភ្លោះមន្ទីរពេទ្យអង្គដួងស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ខណ្ឌដូនពេញ។
យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់វ័យប្រហែលជា២៥ឆ្នាំជិម៉ូតូមួយគ្រឿងម៉ាកភូស្សា ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1FN-5169ជិះតាមបណ្តោយផ្លូវភ្លោះអង្គដួងក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុកឃឿនផ្លូវបណ្តាលឲ្យដួលអូសប្រហែល១០ម៉ែត្រត្រូវរងតបួសធ្ងន់ធ្ងរ ។

 ភ្លាមៗនោះដែរបានសមត្ថកិច្ចជួយហៅរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនមកដឹកយកជនរងគ្រោះទៅសង្គ្រោះផងដែរ ចំណែកម៉ូតូរបស់ជនរងគ្រោះខូចខាតបាក់ដៃហ្វ្រាំងនិងវៀចឈ្នាន់។ក្រោយពេលកើតហេតុម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកអោយនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរង់ចាំសាច់ញាតិមកបំពេញឯកសារប្រគល់ជូនឲ្យវិញផងដែរ៕