About Me

header ads

ឃាត់ខ្លួនគ្រូពេទ្យគ្មានជំនាញ និងលិខិតអនុញ្ញាតក្រោយចាក់ថ្នាំអ្នកជំងឺ៤ម្ជុលបណ្ដាលឲ្យស្លាប់

ខេត្តពោធិ៍សាត់៖ គ្រូពេទ្យគ្មានជំនាញ និងគ្មានលិខិតអនុញ្ញាតិម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ បន្ទាប់ពីគ្រូពេទ្យរូបនេះចាក់ថ្នាំអ្នកជំងឺចំនួន ០៤ម្ជុល់ ១០នាទីក្រោយជនរងគ្រោះដាច់ខ្យល់ស្លាប់យ៉ាងសង្វេក ។

ហេតុការណ៍ហេតុខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង ៣រសៀលថ្ងៃទី១៤​ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

តាមប្រភពព័ត៌មានពីសមត្តកិច្ចចុះដល់កន្លែងកើតហេតុ ជនរងគ្រោះឈ្មោះ​ គាត ម៉ៅ ភេទប្រុស អាយុ ៧៤ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំកើតហេតុ ។

ប្រភពខាងលើថា មុនកើតហេតុជនរងគ្រោះមានអាការៈចុកដើមទ្រូង ទើបក្រុមគ្រួសារបញ្ជូនទៅពិគ្រួសជាមួយគ្រូពេទ្យឈ្មោះ ឈុំ វណ្ណី (នៅផ្ទះ)ស្ថិតក្នុងភូមិ.ឃុំកើតហេតុ បន្ទាប់មកគ្រូពេទ្យ(ឈុំ វណ្ណី)បានចាក់ថ្នាំចំនួន ០៤ម្ជុល់ រយៈពេលប្រមាណ ១០នាទីក្រោយជនរងគ្រោះឡើងស្លេះរួចដាច់ខ្យល់ស្លាប់ភ្លាមៗ ។

ប្រភពដដែលបន្តទៀតថា លុះដល់ព្រឹកថ្ងៃទី១៥​ ខែឆ្នាំដដែលសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ រួចនាំគ្រូពេទ្យ(ឈុំ វណ្ណី)មកសួរនាំ ទើបឃើញថា គ្រូពេទ្យ ឈុំ វណ្ណី គ្មានជំនាញពិតប្រាកដ គ្មានសញ្ញាប័ត្រ ពិសេសជាងនេះទៀតនោះគ្មានលិខិតអនុញ្ញាតិពីមន្ទីរក្រសួងជំនាញ នេះក៍ជាការធូរលុងពីមន្រ្ដីនៃមន្ទីរសុខាភិបាលខេត្តដែលលោក ខូយ ឌី ជាប្រធានផងដែរ ៕