About Me

header ads

រថយន្តតូយ៉ូតាព្រូសបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងរ៉េចង្កូតជ្រុលបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតតែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងនិងអ្នកដទៃដោយគ្រាន់តែខូចខាតរថយន្តនិងទ្រព្យសម្បត្តរបស់រដ្ឋតែប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង០៥នាទីយប់ថ្ងៃទី២៧ខែមករាឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចក្បែរនឹងឃ្លាំងសាំងសូគិមិចស្ថិតនៅក្នុងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៍មាននៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកTOYOTA PRIUSពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AW-1199បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងខណបើកមកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចអស់ចំនួនមួយកង់ចំណែករថយន្តរងការខូចខាតតិចតួចនិងផ្ទុះពោងសុវត្ថភាពទាំងសងខាង ក្រោយបង្កគ្រោះថ្នាក់ដោយខ្លួនឯងរួចម្ចាស់រថយន្តបានបើកទ្វាចេញគេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕