About Me

header ads

សហព័ន្ធលើកទម្ងន់កម្ពុជាត្រៀមបញ្ជូនកីឡាករទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិននៅដើមខែមិថុនា

ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាអាណិត្តទីមួយ ក្នុងឋានៈជាប្រធានអង្គសន្និបាត ឯកឧត្តម វ៉ាត់ ចំរើន បានដឹកនាំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨-២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ រួមទាំង ឯកឧត្តម អស់លោក លោកស្រី មន្រ្តីពាក់ព័ន្ធ កីឡាករ កីឡាការិនី កាលពីព្រឹកថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២០ នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯងបានថ្លែងពីទិសដៅរបស់សហព័ន្ធចំនួន ៧ចំណុចគឺ ទី១-ត្រៀមលក្ខណៈសម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទី២-ដំណើរការសកម្មភាពសហព័ន្ធស្វែងរកការគាំទ្រ ថវិកា សម្ភារៈនិងបច្ចេកទេស ទី៣-បញ្ជូន កីឡាករ កីឡាការិនីទៅហ្វឹកហាត់រយះពេលវែងនៅប្រទេសចិន ក្នុងឆ្នាំ២០២០នេះតទៅ ទី៤-បណ្តុះបណ្តាលធនធាន អាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹក ទី៥-បញ្ជូន កីឡាករ កីឡាការិនីទៅចូលរួមការប្រកួតកីឡាលើកទម្ងន់អន្តរជាតិនានា ទី៦-រៀបចំការប្រកួតជើងឯកកីឡាលើកទម្ងន់ប្រចាំឆ្នាំ២០២០និងប្រកួតុមិត្តភាពនានា ទី៧-រៀបចំការប្រកួតកីឡាបុរសខ្លាំងប្រចាំឆ្នាំ២០២០ លើកទី៣ និងផែនការសកម្មភាពនានាជាច្រើនទៀត។ ជាពិសេសរឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហើបឲ្យដឹងពីគំរោងអនាគតថា សហព័ន្ធមានទិសដៅនឹងបញ្ជូនកីឡាករ ទៅហ្វឹកហាត់រយះពេលវែងនៅប្រទេសចិន តែមិនមែនទៅពេលនេះនោះទេ ឥឡូវក៏ទៅមិនរួចដែរ ដូច្នេះប្រហែលជាចុងខែឧសភា ឬដើមខែមិថុនា ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ហើយផែនការនេះ សម្រាប់តែអត្តពលិកដែលមានសមត្ថភាពនិងពេលវេលាគ្រប់គ្រាន់ និង មិនប៉ះពាល់ដល់ការសិក្សា៕