About Me

header ads

នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាករឹតបន្តឹងអ្នកឆ្លងកាត់ប៉ុស្លិ៍ត្រូវពាក់ម៉ាស់ការពារជំង្ងឺឆ្លង

កំពត៖ នគរបាលប៉ុស្តិត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកក្នុងរយះពេល2ថ្ងៃនេះមានការត្រួតពិនិត្យអ្នកធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍មុននិងចូលទឹកដីកម្ពុជាតម្រូវអោយពាក់ម៉ាស់អោយបានគ្រប់គ្នាខណះពេលមានមេរោគថ្មីមួយឈ្មោះកូរ៉ូណាវីរុសផ្ទុះឡើងនៅប្រទេសចិន។​ លោកឧត្តមសេនីត្រីយ៍ ជុំ ប៊ុណ្ណារត្ន័ នាយនគរបាលប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាកបានប្រជុំជាមួយមន្ត្រីនគរបាលនិងមន្ត្រីគយនិងគ្រូពេទ្យប្រចាំការនៅច្រកទ្វារព្រំដែនកាលពីព្រឹកថ្ងៃទី26/27 ខែមករានេះអោយមន្ត្រីនគរបាលទាំងអស់កំពង់បំពេញភារកិច្ចរបស់ខ្លួនពាក់ម៉ាស់អោយបានគ្រប់គ្នាការពារមេរោគថ្មីមួយ។ លោកឧត្តមសនីយ៍ជុំប៊ុណ្ណារត្ន័បានដាក់កំលាំងបន្ថែមនៅច្រកព្រំដែនអោយជួយចែកម៉ាស់ជូនអ្នកធ្វើដំណើរជនជាតិផ្សេងៗក៍ដូចជាជនជាតិវៀតណាមផងដែរ។ ព្រោះថាមនុស្យគ្រប់រូបយើងមិនទាន់ដឹងថាតើអ្នកណាមួយកើតមានជម្ងឺនេះនៅក្នុងខ្លួនដែរ។ លោកឧត្តមសេនីយត្រីជុំប៊ុណ្ណារត្ន័និយាយប្រាប់អោយដឹងនៅព្រឹកថ្ងៃទី27 ខែមករានេះថា ដោយឡែកជនជាតិចិនប៉ុន្មានថ្ងៃចុងក្រោយនេះមិនបានឃើញធ្វើដំណើរឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាកនេះទេ។ លោកឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណារត្ន័ អះអាងថាទោះជាមានស្ថានភាពបែបនេះក៍ដោយអ្នកធ្វើដំណើរនៅឆ្លងកាត់ព្រំដែនជាធម្មតា។ ដោយឡែកក្រុមគ្រូពេទ្យក៍កំពុងដាក់ឧប្បករណ៍តាមដានផងដែរនៅច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក។