About Me

header ads

សាកសពរបស់បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានអណ្តែតទឹកទន្លេ

ភ្នំពេញ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញណម្នាក់ត្រូវបានគេ ប្រទះឃើញអណ្តែតទឹកទន្លេមកទើរខាងក្រោយកំពង់ផែភ្នំពេញ ដោយមានសភាពហើម និង ក្លិនស្អុយយ៉ាងខ្លាំងទៅហើយនោះ។ហេតុការណ៍នេះដែរបានបង្ករការភ្ញាក់ផ្អើល កើតឡើង កាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ នៅចំណុចក្នុងទឹកទន្លេសាប ខាងក្រោយកំពង់ផែស្វ័យយ័តភ្នំពេញ(ផែថ្ម) ផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ក្រុមកម្មករទូកជាច្រើននាក់ដែលចតនៅក្នុង ទឹកទន្លេចំណុចខាងក្រោយកំពង់ផែស្វ័យយ័តរាជធានីភ្នំពេញ បានប្រទះឃើញសាកសពរបស់បុរសម្នាក់ មានអាយុ ប្រមាណជាជិត ៣០ឆ្នាំ ដែលមានពាក់ អាវស ដៃវែង និង ស្លៀកខោខ្មៅ  អណ្តែតតាមទឹកទន្លេពីជើងមក ត្បូងនិងមក ទើរជាប់នៅក្បែរនោះ។ភ្លាមនោះ ក្រុមកម្មករ ទូកនេសាទទាំងនោះ ក៏បានធ្វើការរាយការណ៍ទៅប្រាប់កម្លាំងមានសម្ថ កិច្ចមូលដ្ឋានអោយចុះមកមើល និង រកជួលកម្មករ អោយជួយស្រង់មកដាក់លើគោក ដើម្បីធ្វើការត្រួតពិនិត្យ និង កោសលវិច្ច័យអោយដឹងពីមូលហេតុផងដែរ។តាមប្រភពព័ត៌ មានដដែលបានប្រាប់ឱ្យដឹងថា ពេលដែលកម្លាំងមានសម្ថកិច្ច ធ្វើការស្រង់សាកសពរបស់បុរសម្នាក់ខាងលើយកមកដាក់ លើច្រាំងទន្លេរួចហើយបានឃើញថា សាកសពរបស់បុរស រងគ្រោះទំនងជាស្លាប់បាត់បង់ជីវិតច្រើនថ្ងៃមកហើយ ដោយសាកសពមានសភាពហើយស្អុយយ៉ាង ខ្លាំង និងមើលមុខលែងស្គាល់ទៅហើយ ដោយមិនមានលិខិតស្នាមសម្គាល់ ខ្លួនអ្វីជាប់និងខ្លួនឡើយ។

ក្រោយពីពេលកើតហេតុ កម្លាំងមានសម្ថកិច្ចខណ្ឌដូនពេញ សហការជាមួយនិងកម្លាំងជំនាញ នគរបាលការិយា ល័យ កោសលវិច្ច័យរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ និង កោសលវិច្ច័យទៅលើសាកសពរបស់បុរសរអគ្រោះបានបញ្ជាក់ ប្រាប់ថា ជនរងគ្រោះស្លាប់បាត់បង់ជីវិត ដោយសារតែលង់ទឹក ទើបបានដឹកយកទៅតម្កល់នៅវត្តទួលអស់លោក ដើម្បីធ្វើការស្រាវជ្រាវរកក្រុមមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី។