About Me

header ads

ប្រជាពលរដ្ឋ​រស់នៅ​ភូមិពាម​កាយប្រទះ​ឃើញ​យន្តហោះ​ដ្រូ​ន​ ១​គ្រឿង​

កោះកុង ​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិពាម​កាយ ឃុំ​កោះ​ស្តេច ​ស្រុក​គិរីសាគរ​ ខេត្តកោះកុង ​បាន​ប្រទះ​ឃើញ​យន្តហោះ​ដ្រូ​ន​ ១​គ្រឿង​ទំហំ​៩,៧០​ម៉ែត្រ ​បាន​ធ្លា​ក់​នៅ​វាលស្មៅ​ក្បែរ​ផ្ទះ​ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៦ ​ខែមករា ២០២០ ដោយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ពិនិត្យ​បន្ទាន់​។

ប្រភពពី កងរាជអាវុហត្ថខេត្តកោះ ​បានឱ្យដឹង​នៅវេលា​ម៉ោង​១១​និង​៣០​ថ្ងៃទី​១៧ ខែមករា គឺ​ពិត​ជាមាន​យន្តហោះ​ដ្រូ​ន​ធ្លា​ក់​នៅ​មូលដ្ឋាន​រស់នៅ​ប្រជាពលរដ្ឋ​ប្រាកដ​មែន ​ដោយ​ដ្រូ​ន​ មាន​លក្ខណៈ​ខ្នាត​ធំ ពណ៌​ស ​លេខ​សម្គាល់ ​១៧០១០០២ ប្រវែង​បណ្តោយ​៥​ម៉ែត្រ ​និង​ទទឹង​ស្លាប​ប្រវែង​៤,៨៥​ម៉ែត្រ ​សរុប​ទំហំ​ជិត​១០​ម៉ែត្រ​ឯណោះ​។

ប៉ុន្តែ​ទោះយ៉ាងណា ​នៅ​មិនទាន់​បកស្រាយ​បានទេ​ថា យន្តហោះ​មាន​ប្រភព​មកពីណា​ទេ ​ខណៈលោក ​បាន​រាយការណ៍​ស្នើ​ទៅ​អគ្គស្នងការ​នគរបាល​ជា​ចុះ​ពិនិត្យ​ស្រាវជ្រាវ​លម្អិត​។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច​កំពុង​ហ៊ុមព័ទ្ធ​ការពារ​ទីតាំង​ដែល​ធ្លាក់​ដ្រូ​ន​នោះ​ មិន​នរណាម្នាក់​ចូល​ទៅជិត​បានទេ ​ពោលគឺ​រង់ចាំ​សមត្ថកិច្ច​ខាង​ផ្នែក​បច្ចេកទេស​មក​វិនិច្ឆ័យ ទើប​អាច​ផ្តល់ព័ត៌មាន​លម្អិត​បាន​៕