About Me

header ads

គណៈប្រតិភូខេត្តកំពត អញ្ជើញទៅចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២នៅរដ្ឋធានីបង់ដារសេរីបេហ្គាវ៉ាន់ប្រទេសព្រុយណេ

ខេត្តកំពត៖ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០ គណៈប្រតិភូខេត្តកំពត ដឹកនាំដោយ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីចូលរួមទទួលពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ នៅរដ្ឋធានីបង់ដារសេរីបេហ្គាវ៉ាន់ប្រទេសព្រុយណេ។ គណៈប្រតិភូបានអញ្ជើញទៅដល់ ប្រទេសប្រុយណេ ប្រកបដោយសុខសុវត្ថិភាពនៅវេលាម៉ោង៤និង៣០នាទីរសៀល (ម៉ោងក្នុងប្រទេស ព្រុយណេ)។ បន្ទាប់ពីការអញ្ជើញទៅដល់នាឱកាសនោះ គណៈប្រតិភូ ក៏បានបន្ត អញ្ជើញចូលរួមទទួលទានអាហារ និង ទស្សនានូវទស្សនីយភាពរបាំ ដែលសំដែងដោយ សិល្បៈកម្ពុជា ក្នុងកម្មវិធី រាត្រីកម្ពុជា (Cambodia Night) ជាមួយបណ្ដាប្រតិភូអាស៊ាន ដែលកម្មវិធីនេះរៀបចំដោយ ក្រសួងទេសចរណ៍កម្ពុជា។ គណៈប្រតិភូនឹងត្រៀមចូលក្នុងកម្មវិធីទទួលពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី ២ ដែលកម្មវិធីនឹងគ្រោងធ្វើឡើងនៅរសៀលម៉ោង ២នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។