About Me

header ads

ឆ្លងចរន្តអគ្គីសនីលេបត្របាក់ផ្ទះប្រជាពរដ្ឋអស់១៥១ខ្នងយ៉ាងសន្ធោសន្ធៅទាំងកណ្ដាលយប់អធ្រាត្រនៅខណ្ឌឬស្សីកែវ

ភ្នំពេញ​៖​ ផ្ទះប្រជាពរដ្ឋជាង១៥១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងតែសំណាងល្អប្រជាពរដ្ឋរត់ចេញទាន់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៏ជួយបាញ់ពន្លត់កាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្ រឈានចូលថ្ងៃច័ន្ទ ទី៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីស្ត្រីម្នាក់គាត់ជាអ្នកធ្វើនំលក់ ផ្ទះជាប់និងផ្ទះឆេះដំបូងគេរូបគាត់កំពង់តែធ្វើនំស្រាប់តែមានអណ្ដាតភ្លើងឆេះចេញពីខាងក្រោយផ្ទះលក់បាយគាត់ក៏រត់ចេញមកខាងក្រៅស្រែកឆោឡោផ្អើលដល់ប្រជាពរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុរួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមកជាច្រេីនគ្រឿងមកបាញ់ពន្លត់ ជាបន្តបន្ទាប់។ សមត្ថកិច្ចបានឲ្យដឹងថា​ ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះមិនមានមនុស្សរងរបួសនោះទេដោយរងការខូចខាតសំភារះមួយចំនួនធំនិងផ្ទះប្រជាពលរដ្ឋ១៥១ខ្នងជាងត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុងសល់តែផេះ។ សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុនៃការឆាបឆេះខាងលេីបណ្តាលមកពីឆ្លងចន្តអគ្គិសនី​ ចំណែករថយន្តពន្លត់អគ្គិភ័យមកចំនួន៤១គ្រឿងនិងប្រេីប្រាស់អស់ទឹក៤១ឡានអគ្គិភ័យក៏រលត់ទៅវិញទាំងស្រុងនៅម៉ោង៣និង១០នាទី ថ្ងៃខែឆ្នាំដដែល។