About Me

header ads

លោកតាវយ័ចំណាស់ណាស់ធ្វើដំណើរតាមកង់រហូតដល់ហេវហត់បណ្តាល អោយខ្យល់គរស្លាប់ក្នុងអង្រឹង

កំពង់ឆ្នាំង:លោកតាវយ័ចាស់ជរាម្នាក់ដែលធ្វើដំណើរតាមកង់រហូតដល់ហេវហត់បណ្តាលអោយខ្យល់គ
ដេកស្លាប់នៅក្នុងអង្រឹងម្នាក់ឯង ។ ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែមករា ២០២០ ម្សិលមិញនៅចំណុចភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថា មានករណីតាចាស់ជរាម្នាក់បានខ្យល់គដេកស្លាប់ នៅ ក្នុងអង្រឹងនៅចំណុចកើតហេតុខាងលើ។ យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានឱ្យដឹងថា លោកតាចាស់ជរាខាងលេីមានឈ្មោះ សេន  វេត  អាយុ  ៨២ឆ្នាំ  រស់នៅភូមិថ្មី  ឃុំរុងរឿង  ស្រុកថ្ពង ខេត្តកំពង់ស្ពឺឯណោះ  ដោយគាត់បានធ្វេីដំណេីរតាមផ្លូវ ដោយគាត់ជិះកង់ និងបានមកសុំស្នាក់អាស្រ័យពេលយប់ក្នុងវត្ត  ហេីយក៏បានដេកស្លាប់ដោយសារតែការស្ថានភាពហេវហត់ទើបបណ្តាលអោយខ្យល់គស្លាប់នៅក្នុងអង្រឹងតែម្តងទៅ។ ក្រោយពេលកើតហេតុសាកសពលោកតាវយ័ចំណាស់ត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិដឹកយកទៅលំនៅឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ៕