About Me

header ads

ហ្គេមនេះមានតែពាក្យ «ឈ្នះៗ» វិភាគលេងៗ ការប្រកួតរវាងហង្សក្រហម និង ញញួរធំ

សម្រាប់ហ្គេមនេះ ជឿជាក់ថាលោក David Moyes គ្រូបង្វឹកបាល់ទាត់ជនជាតិស្កុតឡែនរបស់ក្រុម West Ham United ប្រាកដជាសង្ឃឹមយកឲ្យបានយ៉ាងហោច ១ពិន្ទុនៅក្នុងទឹកដីខ្លួនឯង ដើម្បីរំដោះខ្លួនគេចឲ្យផុតពីតំបន់គ្រោះថ្នាក់នៅលើតារាង ដោយនៅក្នុងការប្រកួតនេះលោកច្បាស់ត្រៀមកីឡាករល្អៗបំផុតនៅក្នុងក្រុមឲ្យចូលប្រកួត។ ចំពោះតំបន់កណ្ដាលលោកប្រាកដជាដាក់កីឡាករសញ្ជាតិអង់គ្លេសទាំងពីរដូចគ្នាគឺមាន Declan Rice និង Mark Noble ចំណែកតំបន់ប្រយុទ្ធវិញមានខ្សែប្រយុទ្ធ សញ្ជាតិអង់គ្លេស Michail Antonio និងខ្សែប្រយុទ្ធសញ្ជាតិបារាំង Sebastian Haller ជាអ្នកបញ្ចប់ទីដ៏ល្អ ។ ងាកមកអ្នកចាត់ការទូទៅក្រុមហង្សក្រហមជនជាតិអាល្លឺម៉ង់ លោក Jürgen Klopp នៅតែសង្ឃឹមថាក្រុមលោកនឹងបន្តយកជ័យជំនះជាបន្ត ដើម្បីរំកិលខ្លួនឲ្យតែគៀកនឹងពាន Premier League បន្ថែមទៀត។ នៅក្នុងការប្រកួតលើកនេះ ច្បាស់ជាប្រើប្រាស់កីឡាករខ្លាំងៗ ដែលបានឲ្យសំរាកក្រោយលេងក្នុងពានប្រកួត FA Cup  រួច ដោយក្នុងនោះអ្នកដឹកនាំក្រុមប្រកួតមាន Jordan Henderson Mohamed Salah និង Roberto Firmino ចំណែកកីឡាករ Sadio Mané ដែលកំពុងរងរបួសប្រាកដជាមិនបានចូលរួមប្រកួតក្នុងជំនួបនេះទេ។


វិភាគ៖ សម្រាប់ការប្រកួតនេះ ហង្សក្រហម Liverpool មានប្រៀបច្រើនជាងក្រុម ញញួរធំ West Ham United ខ្លាំងព្រោះមានកីឡាករគ្រប់គ្រាន់នៅគ្រប់តំបន់លេង ដូច្នេះលើកនេះមានតែរងចាំមើលថាតើក្រុម West Ham អាចទប់ទល់កម្លាំងប្រយុទ្ធរបស់ Liverpool បានយូរដល់កម្រិតណា?  ប្រសិនបើ West Ham បណ្ដោយឲ្យ Liverpool រកគ្រាប់បាល់ដំបូងកាន់តែលឿននោះ ច្បាស់ជាត្រូវហង្សក្រហមស៊ុតបញ្ចូលច្រើនគ្រាប់ហើយ។ ទោះជាក្នុងហ្គេមដែលនឹងត្រូវប្រកួតនេះមិនមាន Sadio Mané ប៉ុន្តែគ្រប់តំប់មិនថាការពារ បម្រើ និងប្រយុទ្ធរបស់ក្រុមភ្ញៀវ Liverpool សុទ្ធតែល្អជាក្រុមម្ចាស់ផ្ទះ West Ham ទាំងអស់ ជារួមអាចសន្មត់បានថាក្រុមហង្សក្រហមច្បាស់ជាអាចយកឈ្នះក្រុមញញួរធំបានដោយងាយស្រួល។ ទស្សន៍ទាយលទ្ធផល ៖ Liverpool 3 - 0 West Ham Untied