About Me

header ads

រថយន្តគ្លីនិកសម្ភពរស្មីបានបើកបុកម៉ូតូពីក្រោយបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ : បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តគ្លីនិកឯកជន សម្ភពរស្មីបុកពីក្រោយបណ្ដាលឲ្យដួល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង ៣០ នាទីយប់ថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ ២០២០ នៅជិតស្តុបទួលពង្រខាងលិចចម្ងាយប្រហែល ៥០ម៉ែត្រតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយជិះម៉ូតូម៉ាកកូនទារពណ៌ឈាមជ្រូក ដែលគ្មានពាក់ផ្លាកលេខ និងរថយន្តសម្ភពរស្មី ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B.8392 ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកកូនទា តាមបណ្ដោយផ្លូវវ៉េងស្រេង ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណះ មកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តសម្ភពគ្លីនិករស្មីបានបើកយ៉ាងលឿនមកពីខាងក្រោយស្របទឹសគ្នាហើយបុកបណ្ដាលឲ្យដួលរងរបួសធ្ងន់ ភ្លាមៗ រថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើក រត់រហូតដល់ផ្លូវវិមានឈ្នះឈ្នះទើបសមត្ថកិច្ចចាប់បាន។ ក្រោយមកក៏មានរថយន្ត គ្លីនិកសម្ភពពន្លឺបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះជីវិតផងដែរ។ ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយក រថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕