About Me

header ads

ស្រ្តីគ្រូទាយម្នាក់បោកប្តីប្រពន្ធ១គ្រួសារ អស់ប្រាក់ជាង៤លានរៀល

ខេត្តប៉ៃលិន ៖ ស្រ្តីគ្រូទាយម្នាក់ ពូកែប្រើល្បិចខ្ពស់ រហូតដល់ធ្វើឱ្យអ្នកភូមិជឿជាក់ ក៏បានឱកា សបោកប្រាស់ប្តីប្រពន្ធ១គ្រួសារ អស់ជាង៤លានរៀល ខណ:មានបងប្អូនណែនាំប្រាប់ថា ស្រ្តីរូបនោះ ពូកែទាយឆុត និងឆេះមើលជោគជាតារាសី ។ លុះឃើញទាយ ត្រូវចំណុច ដែលប្រពន្ធខ្លួនកើតមានជម្ងឺ ខ្លាចប្រពន្ធស្លាប់ចោល ក៏ជឿស្លុងរហូតដល់គេបោកអស់ប្រាក់ជាច្រើនតែម្តង ។ មិនត្រឹមតែប៉ុណ្ណោះ ស្រ្តីគ្រូទាយ បានបោកប្រាស់ អ្នកភូមិជាបន្តបន្ទាប់ រហូតដល់ប្រជាពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជាថៃក៏អ ស់ប្រាក់ជាច្រើនថែមទៀតផងដែរ ។

ហេតុការណ៍បុរសម្នាក់រៀបរាប់ឱ្យភ្នាក់ងារសារព័ត៌មានដឹងនេះ បានកើតឡើងកាលពីវេលា ម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ដែលជនរងគ្រោះ មាន ឈ្មោះ ភាន សុភា ភេទប្រុស អាយុ៤១ឆ្នាំ ប្រពន្ធ ឈ្មោះ អ៊ុត តន់ អាយុ៣៩ឆ្នាំ អស់ជាង៤លានរៀល រស់នៅភូមិដំណាក់កន្សែង ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយចាញ់បោកគេ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែក ជនសង្ស័យ មាន ឈ្មោះ ចាន់ ភេទស្រី អាយុប្រហែល៤០ឆ្នាំ អះអាងថា រស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ ភាន សុភា បានឱ្យដឹងថា គាត់មានបងប្អូនម្នាក់ ឈ្មោះ អ៊ុក ទូច រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយប្រពន្ធគាត់ ស្គាល់គ្នាជាមួយនឹងស្រ្តីគ្រូទា យឈ្មោះ ចាន់ ខាងលើ ហើយក៏បានប្រាប់ឱ្យគាត់ពីរនាក់ប្តីប្រពន្ធ ធ្វើដំណើរពីខេត្តពោធិ៍សាត់ទៅជួបនឹងស្រ្តីគ្រូទាយរូបនោះ ។ គាត់បន្តទៀតថា គ្រាន់តែ ឮដំណឹងភ្លាម ក៏ប្រញាប់ប្រញាល់ ក្រែងទៅមិនទាន់ជួបមុខគ្រូ ព្រោះមានអ្នកទាក់ទង ឱ្យទៅទាយជាច្រើននាក់ទៀត ។

លុះពេលធ្វើដំណើរទៅដល់ ស្រាប់តែគ្រូទាយបានប្រាប់ពួកគាត់ថា ប្រពន្ធគាត់ ត្រូវអំពើគេធ្ងន់ធ្ងរហើយ ដោយបំភ័យឱ្យគាត់ភ័យខ្លា ចថា បើមិនឆាប់ដោះអំពើចេញទេ ប្រពន្ធរបស់ខ្លួន នឹងស្លាប់បាត់បង់ជីវិតចោលប្តី នៅខែកុម្ភ: ឆ្នាំ២០២០ឆាប់ៗ នេះ ជាក់ជាមិន ។ ពេលនោះ គ្រូទាយចាប់ផ្តើមនិយាយរឿងរ៉ាវ ដែលកើតមានឡើង ត្រូវនឹងអ្វីដែលជីវិតប្រពន្ធរបស់ខ្លួនកំពុងជួបប្រទះមែន ហើយអ្វីដែលគួរឱ្យចង់សើចនោះគឺ គ្រូទាយបានឱ្យប្រពន្ធខ្លួនចូលក្នុងបន្ទប់ ដោះខោ អាវ ខោលីអូ និងដកសក់ យកឱ្យគ្រូទាយ ដើម្បីយកទៅរំដោះគ្រោះ ហើយត្រូវរកសម្លៀកបំពាក់ផ្សេងស្លៀកទៅផ្ទះវិញ ។

គ្រូទាយចាប់ផ្តើមប្រាប់ថា ការទស្សន៍ទាយមិនត្រូវបង់លុយនោះឡើយ បើចង់ដាក់ឱ្យប៉ុន្មានក៏បានដែរ តែដោយសារស្រ្តីរងគ្រោះត្រូវអំពើគេខ្លាំង អាចនឹងឈានដល់ស្លាប់ ត្រូវតែបង់លុយចំនួន២លានរៀល ដើម្បីឱ្យទៅគ្រូទាយ យកទៅទិញខ្លាញ់ខ្មោច ព្រោះអ្នកធម្មតាមិនអាចរកទិញខ្លាញ់នោះបានទេ ទាល់តែគ្រូ ទើបអាចទិញបាន ។ បន្ទាប់ពីបង់លុយរួច គ្រូទាយប្រាប់ថា គាត់ប្រញាប់ទៅរកទិញរបស់ទាំងនោះយកមករំដោះគ្រោះចង្រៃឱ្យទាន់ពេល វេលា លុះព្រឹកស្អែកឡើងថ្ងៃទី២០ ខែមករា ស្រាប់តែគ្រូទាយបានទូរស័ព្ទប្រាប់ថា គាត់ត្រូវការចំនួន២លានរៀលទៀត ដើម្បីយកទៅទិញឈាមចំនួន៥សាក់ យកទៅដាក់បណ្តេញអំពើអំព័ន្ធនោះចេញ និងដាក់អំពើតបទៅអ្នកដែលដាក់មកលើប្រពន្ធជនរងគ្រោះ ។

គាត់បន្ថែមទៀតថា គ្រាន់តែ ឮសម្តីគ្រូទាយភ្លាម ក៏ប្រញាប់ដើរខ្ចីប្រាក់បងប្អូនពេញភូមិ រួចក៏វេរឱ្យស្រ្តីគ្រូទាយនោះ ព្រោះខ្លាចប្រព័ន្ធស្លាប់ចោលខ្លួន លុះបន្ទាប់ពីបានប្រាក់ហើយ នាងប្រាប់ថា ធ្វើដំណើរមកជិតដល់ហើយ ទើបដល់ស្រុកមោងឫស្សី ខេត្តបាត់ដំបង លុះទាក់ទងទៀត ចូលដែរ តែអត់មានអ្នកលើកទូរស័ព្ទ រួចក៏បិទចោលភ្លាម ទើបដឹងថាខ្លួនពិតជាចាញ់បោកគ្រូទាយនោះមែន ។

ជនរងគ្រោះបញ្ជាក់បន្ថែមទៀតថា អ្នកភូមិជាច្រើន ដោយអ្នកខ្លះ ប្តីមានស្រី ចង់ឱ្យប្តីស្រឡាញ់ខ្លួន ក៏ឱ្យគ្រូបញ្ចុះមន្តស្នេហ៍អស់លុយរាបលានរៀល ខ្លះទៀតជំពាក់បំណុលគេ ចង់ឱ្យលក់ដីដាច់ឆាប់រហ័ស ក៏យកប្រាក់ទៅឱ្យគ្រូទាយអស់រាប់ម៉ឺនបាត (ប្រាក់ថៃ) ។ ចំណែកអ្នកផ្សេងៗទៀត ចង់ឱ្យរកស៊ីមានលឿន ឱ្យជួបតែមិត្តភក្តិល្អៗ កុំឱ្យគេបោកប្រាស់ ក៏យកប្រាក់ទៅឱ្យគ្រូទាយស្ទើរពេញភូមិតែម្តង ។ គាត់នឹងដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឱ្យតាមស្វែងរកចាប់ស្រ្តីឆបោកខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕