About Me

header ads

រថយន្ត​ហុីយ៉ាន់បើកបរ​លឿនពេកទៅបុកបន្តកន្ទុយ​ចំនួន៣គ្រឿង

ខេត្តស្វាយរៀង៖នៅថ្ងៃទី ២១​ ខែមករា​​​ ឆ្នាំ ២០២០ វេលាម៉ោ​ង​ ១២:២០​នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង​រថយន្ត​​និង​រថយន្ត​និង​រថយន្ត​ លើផ្លូវជាតិលេខ០១​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១៣១ -១៣​២​ ស្ថិតក្នុងភូមិ​ទន្លៀង​ ឃុំ​រមាំងថ្កោល​ ស្រុក​ស្វាយទាប​​ ខេត្តស្វាយរៀង ។

​បើយោងតាមសមត្ថកិច្ចបានអោយដឹងថា៖​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ហុីយ៉ាន់ដាយ​ ពណ៌​ទឹកប្រាក់​​​ ​ពាក់​​ផ្លាក​លេខ ស្វ.រ៣A-៧៩៩៩​អ្នក​បេីក​បរ​មិន​ស្គាល់​អត្តសញ្ញាណ​រត់​គេច​ពី​កន្លែង​កើត​ហេតុ​​ ធ្វើ​ដំណើរ​ទិសដៅ​ពីកេីត​ទៅលិច​ មកដល់​ចំណុច​កេីត​ហេតុ​ខាង​លើ​បាន​បុក​ពីក្រោយ​ផ្នែក​ខាងឆ្វេង​ រថយន្ត​មួយ​គ្រឿង​ម៉ាក​លុចស៊ីស​RX៣០០​ ពណ៍​ខ្មៅ​ ពាក់ស្លាកលេខ​ភ.ព២AT-១៥៥៨​ បេីកបរ​ដោយ​ឈ្មោះ​គង់​ ចាន់​ថា​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ មុខរបរ​រត់​តាក់ស៊ី​ រស់នៅ​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ (គ្មាន​របួស​ស្នាម​)​​ទិសដៅ​ស្របគ្នា​ពីកេីត​ទៅលិច។

ប្រភពបានបន្តទៀតថា៖​បន្ទាបពីបុករថយន្តខាងរួច​ក៏​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿង​ទៀត​ ម៉ាក​សាំង​យ៉ុង​ ពណ៍​លឿង​ ពាក់​ផ្លាក​លេខ​ភ.ព២AI- ៦៤៣៨​ បេីកបរ​ដោយ​ឈ្មោះ​ផេង​ ទីឡាយ​ ភេទ​ប្រុស​ អាយុ​៣២ឆ្នាំ​ មុខរបរ​រត់​តាក់ស៊ី​ រស់នៅ​ភូមិ​ស្លាប​ក្តោង​ ឃុំជប់​ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ (គ្មាន​របួស​ស្នាម​)​​​។
+ករណី​នេះ​បង្ក​ការ​គ្រោះ​ថ្នាក់​និង​ខូចខាត​៖
-រងរបួស​មនុស្ស​ (គ្មាន)
-រថយន្ត​ខូចខាត​​ ០៣​ គ្រឿង​​ (ស្រាល)។
មធ្យោបាយ​ទាំង​បី​​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប។ ​មូលហេតុ :អ្នក​បេីក​បរ​រថយន្ត​ហុីយ៉ាន់ដាយ​ប្រេីប្រាស់​ល្បឿនលឿន​ ​។