About Me

header ads

អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង

( ត្បូងឃ្មុំ ):
ផ្ទះប្រជាពលរដ្ឋ ១ ខ្នងត្រូវបានអគ្គីស័យឆាបឆេះអស់ទាំងស្រុង ដោយមិនទាន់ដឹងមូលហេតុ ។
ហេតុការដែលគួរអោយសោកស្ដាយមួយនេះបានកើតឡើងកាលពីវេលាម៉ោង ៨ ព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិកណ្តោលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានម្ចាស់ផ្ទះឈ្មោះ ងួន វណ្ណដែន រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ តែមិនបណ្ដាលអោយមនុស្សណាម្នាក់រងរបួសនោះទេ ។

ខណៈពេលកើតហេតុភ្លាមៗ មានរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ២ គ្រឿង និងស្រុកពញាក្រែក ២ គ្រឿង បានចេញមកជួយអន្តរាគមន៍ បាញ់ពន្លត់អណ្តាតភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនោះ មិនបណ្ដាលអោយឆេះឆ្លងដល់ផ្ទះអ្នកជិតខាងនោះទេ ។

លោក ឱម មុនីវណ្ណ អធិការនគរបាលស្រុកពញាក្រែក បានអោយដឹងថា កម្លាំជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គីសភ័យចំនួន ៥ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ១០ រថយន្ត ហើយគ្រប់គ្រងស្ថានការបានទាំងស្រុងនៅម៉ោង ១០ និង ៤០ នាទីថ្ងៃខែឆ្នាំដដែល ៕