About Me

header ads

បុរសម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យស្លាប់ភ្លាម

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ៗនៅនិងកន្លែង បន្ទាប់ពីជិះម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ រួចក៏ផ្លោងទៅបោកផ្ទប់និងបង្គោលភ្លេីងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតនៅវេលាម៉ោង ១២:០០នាទី ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ បឿន វិរះ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ដេីសង់រោងបុណ្យ មានស្រុកកំណេីតនៅ ភូមិពន្លៃ ឃុំព្រៃតាដាង ស្រុកពាករ៍ ខេត្តព្រៃវែង ។

តាមសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ជិះមូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-9808 ធ្វេីដំណេីរយ៉ាងលឿនដូចហោះ ក្នុងទិសដៅពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុខាងលេី ដោយខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវ រួចក៏ផ្លោងទៅបោកផ្ទប់និងបង្គោលភ្លេីងផ្លូវ ពេញទំហឹង បណ្ដាលឲ្យ បាក់កស្លាប់ភ្លាមៗនៅនិងកន្លែង ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំនើតរៀបចំធ្វើបុណ្យតាមប្រពៃណី ៕