About Me

header ads

បុរសម្នាក់សង្ស័យស្រវឹងដេកលើផ្លូវដែកត្រូវរថភ្លើងកិន ដាច់ដៃដាច់ជើងស្លាប់

ភ្នំពេញ៖បុរសពោះម៉ាយម្នាក់សង្ស័យស្រវឹងស្រារួចបានទៅដេកលើផ្លូវដែកបន្ទាប់មកក៏ត្រូវបានរថភ្លើងកិនបណ្ដាលឲ្យដាច់ដៃដាច់ជើងស្លាប់យ៉ាងអាណោចអធ័មនៅនឹងកន្លែងនិងត្រូវបានអ្នកភូមិប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវរថភ្លើងខ្សែភ្នំពេញ កំពត ស្ថិតក្នុងភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល។

បុរសរងគ្រោះខាងលើមានឈ្មោះសម្បត្តិ រ៉ាវុទ្ធអាយុ៤២ឆ្នាំ មានស្រុកកំណើតភូមិតាម៉ៅ ស្រុកព្រះស្តេច ខេត្តព្រៃវែងនិងស្នាក់នៅក្នុងខ្ទមក្បែរកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៍មានបានឲ្យដឹងថា បុរសនេះបានលែងលះគ្នាជាមួយប្រពន្ធច្រើនឆ្នាំមកហើយ ហើយសាច់ញាតិបានហៅឲ្យទៅរស់នៅឯស្រុកកំណើតវិញដែរតែគាត់មិនព្រមទៅឡើយ និងបានរស់នៅក្នុខ្ទមធ្លុះធ្លាយមួយតែម្នាក់ឯងព្រោះហាក់នៅមិនដាច់អាល័យពីប្រពន្ធកូន។មិនតែប៉ុណ្ណោះគាត់តែងតែផឹកស្រាស្រវឹងនិងទៅដេកនៅលើផ្លូវដែកជាបន្តបន្ទាប់ទោះជាអ្នកូមិហាមឃាត់ក៏មិនស្ដាប់ដែរ ចំណែកនៅមុនពេលកើតហេតុនៅយប់ថ្ងៃទី២៧ មករា គាត់ បានចេញពីខ្ទមទាំងស្ថានភាពស្រវឹងទៅរកត្រី ។លុះព្រឹកឡើងថ្ងៃទី២៨ មករា ស្រាប់តែអ្នកភូមិប្រទះឃើញសពដេកស្លាប់នៅលើផ្លូវរថភ្លើងក្នុងសភាពដាច់ដៃដាច់ជើងបង្កឲ្យមានផ្អើលយ៉ាងខ្លាំងដែលសង្ស័យថាគាត់ស្រវឹងរួចដេកនៅលើផ្លូវដែកហើយក៏ត្រូវរថភ្លើងកិនស្លាប់តែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌកំបូលចុះទៅពិនិត្យមើលបានបញ្ជាក់ថាបុរសខាងលើនេះពិតជាស្លាប់ដោយរថភ្លើងកិនប្រាកដមែនព្រោះតែគាត់ផឹកស្រវឹងហើយទៅដេកលើផ្លូវដែកបន្ទាប់មកប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕