About Me

header ads

មនុស្សម្នាក់បានលង់ទឹកស្លាប់ទៀតហើយនៅក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង:​ មនុស្សប្រុសម្នាក់បានលង់ទឹកស្លាប់ទៀតហើយនៅក្នុងខេត្តកំពង់ឆ្នាំង។ ហេតុការណ៍ខាងលើបានកើតឡើងនៅ វេលាម៉ោង៣និង០០នាទី ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០ ម្សិលមិញ នៅចំណុច  ស្ពានថ្ម ស្ថិតក្នុងភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។​ ប្រភពពីប៉ុស្តិ៏រដ្ឋបាលនគបាល ឃុំព្រៃមូល ស្រុករលាប្អៀ បានអោយដឹងថាជនរងគ្រោះមានឈ្មោះ សួន  ស៊ីណា ភេទ ប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង  បានជិះម៉ូតូពីផ្ទះចុះទៅមុជទឹកស្ទឹង លេងតែម្នាក់ឯងនៅចំណុចខាងលើ ហើយបានប្រកាច់ឈ្លក់ទឹកស្លាប់ដោយមិនមាននណាម្នាក់ដឹងនោះឡើយ។ សមត្ថកិច្ចនគបាលប៉ុស្តិ៏មូលដ្ឋានបានអោយដឹងទៀតថានៅមុនពេលកើតហេតុនេះជនរងគ្រោះបានប្រកាច់ច្រើនលើកច្រើនសារហើយជនរងគ្រោះក៍ធ្លាប់ត្រូវបានសត្វឆ្កែខាំផងដែរនេះបើតាមការអះអាងរបស់ក្រុមគ្រួសារប្រាប់សមត្ថកិច្ចហើយបានជិះម៉ូតូទៅមុជទឹកស្ទឹងលេងនិងមិនឃើញត្រឡប់ មកផ្ទះវិញ ក្រុមគ្រួសារមានការសង្សយ័ក៍បាននាំគ្នាដើររកនិងបានជួបអ្នកបង់សំណាញ់និងបានសួនាំទៅទើបបានដឹងថាកូនគាត់ប្រកាច់លង់ទឹកស្លាប់មិនដឹងពីស្មាណា។ ភ្លាមៗនោះសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកស្ទឹងពិតប្រាកដមែននិងបានប្រគល់សពទៅអោយក្រុមគ្រួសារនាំយកទៅលំនៅឋានរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ។ បើយោងតាមសេចក្តីរាយការណ៍របស់គណះកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំងបានអោយដឹងថានៅក្នុងឆ្នាំ២០១៩ កន្លងទៅអ្នកស្លាប់ដោយសារលង់ទឹកកើតមាន៣៩លើក បណ្តាលអោយមនុស្សស្លាប់៤២នាក់ ដោយគិតទាំងការស្លាប់លើកនេះ  ក្នុងនោះមានអ្នករងរបួស១នាក់ផងដែរ៕