About Me

header ads

ស្រវឹងជោគជាំដេកផ្លូវរថភ្លើងមួយភាំងត្រូវរថភ្លើងកិនស្លាប់យ៉ាអាណោចអាធម៌

បាត់ដំបង:បើយោងតាមរបាយការណ៌របស់ នគរបាលចរាចរណ៍ផ្លូវគោកស្រុក ថ្មគោលបញ្ជាក់ថា:ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង៦:៥១ នាទី បានទទួលព័ត៍មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺនថា នៅថ្ងៃទី០៧ខែមក រា ឆ្នាំ២០២០ វេលាម៉ោង00:00នាទីយប់ត្រង់ក្រុមទី២២ ភូមិគោកត្រប់ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវរថភ្លើង  រវាង ថ្មើរជើង និង រថភ្លើង  ដោយមានអ្នកថ្មើរជើ ងម្នាក់ដេកលើផ្លូវរថ ភ្លើងក្នុងសភាពស្រវឹងស្រាជោគជាំ ដល់ម៉ោងកើតហេតុ ធ្វើឱ្យរថភ្លើងមួយខ្សែមិនស្គាល់ក្រុមហ៊ុន បើកក្នុងទិស ដៅពីជើងឆ្ពោះទៅត្បូងបានបុកកំពុងដេកលើផ្លូវបណ្តាលឱ្យថស្លាប់នៅនឹងកន្លែងកើតហេតុម្នាក់ប្រុ ស ចំណែករថភ្លើងបើកទៅទិសខាង ត្បូងបាត់ ។

 ជនរងគ្រោះឈ្មោះ ឈួន វាន់ធូ ភេទប្រុសអាយុ១៨ ឆ្នាំរស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ  ស្រុកថ្មគោលខេត្ត បាត់ដំបងស្លាប់នៅ នឹងកន្លែងកើតហេតុ ។-អ្នកបើកបររថភ្លើង មិនស្គាល់អត្តស ញ្ញាណបើកចេញពីកន្លែងកើតហេតុ ។ករណីនេះជំនាញស្រុកបានយករថ យន្តសង្គ្រោះដឹកសពជនរងគ្រោះប្រ គល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។