About Me

header ads

ចូលឆ្នាំចិនរបួសខ្មែរ

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង៦ និង៤០នាទី ថ្ងៃអាទិត្យ ០២កើតខែ មាឃ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦  ខែ មករា ឆ្នាំ២០២០ នៅចំណុចសាលារៀនអូររអិល ស្ថិត​នៅក្នុង​ភូមិ​ អូររអិល ឃុំ​ស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងរវាងម៉ូតូ និងម៉ូតូ ដោយបើកបរបញ្ច្រាសទិសគ្នា ។

ប្រភពព័ត៍មានបានឱ្យដឹងថា ភាគីទីមួយឈ្មោះ យ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅនៅភូមិ​ អូររអិល ឃុំ​ស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​ បើកបរម៉ូតូម៉ាកហុងដាឌ្រីមឆ្នាំ២០១៩ ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង ១AH- ៨៥១១ គ្មានមួកសុវត្ថិភាព (រងរបួសធ្ងន់) បើកបរក្នុងទិសដៅពីលិចទៅកើត ។

ចំណែកភាគីទីពីរឈ្មោះ ទេព គន្ធា  ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិ​ អូររអិល ឃុំ​ស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​ បើកបរម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន១C -៤១១៧ (រងរបួសធ្ងន់បាក់ដៃធ្វេង) បើកបរពីកើតទៅលិច ។

មូលហេតុបុកគ្នាដោយសារបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ហើយបច្ចុប្បន្នវត្ថុតាងត្រូវបានយកមកទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំការដោះស្រាយ រីឯជនរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត  ៕