About Me

header ads

សហព័ន្ធ ការ៉ាតេកម្ពុជារៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៨បន្តអាណត្តិទី០៩

នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ នេះ នាអគារគណៈកម្មធិការអូឡាំពិកកម្ពុជា សហព័ន្ធកីឡាការ៉តេកម្ពុជា បានរៀបចំ មហាសន្និបាតបញ្ចប់អាណាត្តិទី៨ បន្តអាណាត្តិទី៩ ប្រចាំ ឆ្នាំ២០២០- ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្នមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉តេកម្ពុជា និង ឯកឧត្តម បណ្ឌិតថោង ខុន រដ្នមន្ត្រីក្រសួងទេសចេណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អមដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉តេកម្ពុជា រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ គ្រូបង្វឹក កីឡាករ -កីឡាការិនី ជាច្រើនរូបទៀតចូលរួម។ ចំពោះព័ត៌មានលម្អិតពាក់ព័ន្ធនឹងមហាសន្និបាតនេះ យើងខ្ញុំនឹងជម្រាបជូនជាបន្តទៀតតាមរយៈ វែបសាយ គេហទំព័រហ្វេសប៊ុក និងឆាណែល Youtube។