ទីបំផុតតារាសម្តែង កញ្ញា ម៉ាក សែនសូនីតា ហៅតូតា ប្រកាសថ្ងៃរៀបអាពាហ៍ពិពាហ៍ជាមួយកំលោះសង្ហាម្នាក់ នៅខែមីនា ឆ្នាំ២០២០ ខាងមុខនេះហើយ

កញ្ញា ម៉ាក សែនសូនីតា តារាសម្តែងស្រីដែលមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យសម្តែងក្នុងខ្សែភាពយន្តដ៏ល្បីម្នាក់ បានកំពុងធ្វើឱ្យប្រិយមិត្តមហាជនមានភាពភ្ញាក់ផ្អើល និងចូលរួមសាទរចំពោះដំណឹងមង្គលរបស់នាង ដែលនឹងមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ។ កញ្ញា ម៉ាក សែនសូនីតា ហៅតូតា បានបញ្ចេញវីដេអូមុនថ្ងៃរៀបការជាមួយគូស្នេហ៍ លោក ប៉ុល វិបូ ដែលត្រូវបានមហាជនស្គាល់ថាជាចាងហ្វាងផលិតកម្មរូបសង្ហាម្នាក់ ថតរូបមុនថ្ងៃរៀបការជាមួយគ្នា មើលទៅពិតជាសាកសមនឹងគ្នាខ្លាំងណាស់។ ក្នុងការបង្ហាញជាផ្លូវការនេះ តារាស្រីរូបស្រស់ម្នាក់នេះ បានបញ្ជាក់នៅលើបណ្តញាសង្គមរបស់នាងថា ស្វាគមន៍ថ្ងៃពិសេសរបស់យើងទាំងពីរ គឺនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ នេះតែម្តង។ មហាជន និងប្រិយមិត្តមានតែពាក្យពេចជន៍ជូនពរ និងត្រេកអរ ចំពោះការសម្រេចរៀបការជាប្តីប្រពន្ធ ក្រោយពីបានសិក្សាស្វែងយល់ចិត្តគ្នាយ៉ាងល្អូកល្អឺន រយៈពេលជាច្រើនឆ្នាំមកហើយ។

រាយការណ៍ដោយៈ សំណាង