About Me

header ads

រថយន្តម៉ាកគាកូរ៉េ បុកម៉ូតូ០១៤ ក្នុងទិសដៅច្រាស់គ្នានៅលើផ្លូវជាតិលេខ៥ បណ្ដាលឱ្យយុវជនម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសស្រាល

ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវៀងរថយន្តបុកជាមួយនិងម៉ូតូ
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ និង ៥៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ ផ្លូវក្រាលកៅស៊ូកន្លែងចន្លោះគីឡូម៉ែត្រ៨២ និង៨៣ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង  ខណៈដែលជនរងគ្រោះជិះម៉ូតូវ៉ាជែងដោយមិនបានប្រយ័ត្ន ។ សមត្ថកិច្ចនគរបាល ចរាចរណ៍ ស្រុករលាប្អៀរ ដែលបានទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ   ជនរងគ្រោះឈ្មោះង៉ុយ ខៀវ អាយុ២៦ ឆ្នាំ រស់នៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់  បានជិៈម៉ូតូសេរី០១៤ មួយគ្រឿង មានដឹកមិត្តភក្រ័ម្នាក់ទៀតពីក្រោយ ឈ្មោះ ស៊ន សន អាយុ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។  លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាកគា កូរ៉េពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A 5730 បើកបរច្រាស់ទិសគ្នា ពីត្បូងទៅជើង ក៏បានបុកជាមួយនឹងម៉ូតូចំកណ្ដាលទ្រូងផ្លូវតែម្តង បណ្ដាលឲ្យយុវជនឈ្មោះ ស៊ន សន  ជិះពីក្រោយ អត់ពាក់មួកសុវត្តិភាព ដួលធ្លាក់ពីលើម៉ូតូបោកក្បាលផ្ទប់នឹងថ្នល់ស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបរម៉ូតូឈ្មោះ  ង៉ុយ ខៀវ ពាក់មួយសុវត្តិភាពបានរងរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានទុករថយន្តចោលនៅកន្លែងកើតហេតុហើយបានរត់គេចខ្លួន។ នៅក្នុងករណីខាងលើនេះបង្កឲ្យម៉ូតូជនរងគ្រោះ បានខូចខាតដាច់កន្ទុយមួយផ្នែកខាងក្រោយ ចំណែក ចំពោះសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទង ទៅក្រុមគ្រួសារឲ្យរួចហើយអោយមកទទួលយកទៅធ្វើបុណ្យ នៅលំនៅដ្ឋានតាមប្រពៃណី ។ ចំណែកវត្ថុតាងទាំង២ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្ត ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ចំណាត់ការតាមនីតិវិធីច្បាប់៕