About Me

header ads

រថយន្តបុកម៉ូតូត្រង់ចំណុចផ្លូវកោង បណ្តាលឱ្យរបួសម្នាក់

ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរណ៍ម៉ូតូប៉ះជាមួយរថយន្ដចំនួន០១ករណី បណ្ដាលឲ្យមានមនុស្សរងរបួសស្រាលចំនួន ០១នាក់ ខូចខាតម៉ូតូស្រាលចំនួន០១គ្រឿង ខូចខាតរថយន្ដស្រាលចំនួន០១គ្រឿង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង០០នាទីយប់ថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរច្រារកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន  ។

ប្រភពព័ត៍មានបានឱ្យដឹងថា ទី១. ភាគីម៉ូតូឈ្មោះ សៅ ពីង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអូរច្រាលិច សង្កាត់ទួលល្វា ក្រុង/ខេត្ដប៉ៃលិន ដោយបើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើតស្របទិសគ្នា រងរបួសស្រាល ខូចខាតម៉ូតូស្រាល ។

ទី២. ភាគីរថយន្ដបានបើកគេចខ្លួន (ហើយជេរប្រមាថមន្រ្តីរាជការសារធារណៈ) ដោយបើកបររថយន្ដម៉ាកកាម៉ារី ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ២A ៥៦៩៦  ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ប៉ះជាមួយម៉ូតូរួច ក៍បត់ត្រឡប់ក្រោយទៅទិសខាងលិច គ្មានរបួស ខូចខាតរថយន្ដកំរិតស្រាល ។

ប្រភពបន្តថា មូលហេតុគឺមានសារជាតិស្រវឹង ។ ហើយករណីនេះ ជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បានយកវត្ដុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕