About Me

header ads

មានករណីអគ្គិភ័យឆេះផ្ទះ០២ខ្នងនៅស្រុកមុខកំពូលមិនដឹងពីមូលហេតុ

ខេត្តកណ្តាល: មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារមានអគ្កិភ័យឆេះផ្ទះ០២ខ្នងនិងកើតហេតុថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២៣នឹង ១០នាទី នៅត្រង់ចំណុចភូមិពាមឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។​ បើតាមសមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលខូចខាតទី១​ ទំហំ៥ម×៦មធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ចាំងស្លឹក ម្ចាស់ផ្ទះឈ្មោះ រឿង ខន ភេទស្រី អាយុ៨០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ទី២.ផ្ទះទំហំ៦ម×៨ម ធ្វើអំពីឈើប្រក់ក្បឿង ជញ្ចាំងក្ដា ម្ចាស់ផ្ទះឈ្មោះ ប្រាក់ សាន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ សមត្ថកិច្ចបន្តថា អគ្គិភ័យនេះបណ្តាលឲ្យផ្ទះឆេះ០២ខ្នង ទូរទស្សន៍៣គ្រឿង ម៉ាស៊ីនបោកខោអាវ១គ្រឿង ប្រាក់៥០០០ដុល្លា និងសំភារៈក្នុងផ្ទះមួយចំនួនទៀត។ សំភារៈទាំងអស់នេះជារបស់ឈ្មោះ ប្រាក់ សាន។ ចំពោះមូលហេតុវិញមិនដឹងទេដោយ ម្ចាស់ផ្ទះមិននៅដោយគាត់ទៅដេកនៅផ្សារមុខវត្តជ្រឹង។ ករណីអគ្គីភ័យខាងលើរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានគរបាលស្រុកមុខកំពូល បានទៅដល់តែមិនមានផ្លូវចូលទៅចំណុចកើតហេតុ។