About Me

header ads

រថយន្តបើកស្របទិសគ្នាបុកអ្នកជិះម៉ូតូរងរបួសធ្ងន់

បាត់ដំបង:យោងតាមរបាយការណ៌របស់នគរបាលចរាចរណ៌ផ្លូវគោកបញ្ចាក់ថា:មានករណី គ្រោះថ្នាក់ចរាចរណ៍កើតឡើ ង រវាងរថយន្តនិងម៉ូតូនៅវេលាម៉ោង ២០:៣០ នាទី ថ្ងៃ ទី២១.០១.២០២០ នៅចំណុចស្ពានវត្តគរ (ត្រើយខាង លិច) ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង ករណី គ្រោះ ថ្នាក់ចរាចរណ៍ នេះបង្កដោយរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ (ជិះគេចខ្លួន) ធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត បើកបរក្នុងល្បឿនលឿនបានបុកពី ក្រោយម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ បាត់ដំបង 1F-5226 បើកបរដោយឈ្មោះ  អ៊ិត ម៉ៅ ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិស្លក្រាម ឃុំវត្ត តាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសធ្ងន់ ។

ហើយបច្ចុប្បន្នជនរងគ្រោះត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ សុវណ្ណ ចំណែកម៉ូតូខាងលើត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តយកទៅរក្សាទុកបន្តនីតិវិធី ។