About Me

header ads

រថយន្ត​កាមរីបាឡែនបុក​ទ្រូង​ផ្លូវ​ដួលអស់មួយកង់រថយន្តដាច់ការឡេទៅមុខលែងរួច

ភ្នំពេញៈ រថយន្ត​កាមរីបាឡែនមួយគ្រឿងម្ចាស់បេីកលឿនមិនប្រយ័ត្នជ្រុលបុក​និង​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ​ បណ្ដាល​ឲ្យ​ដួលអស់មួយកង់ចំណែករថយន្តផ្ទុះពោងនិងដាច់កាឡេទៅមុខលែងរួច។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ១០និង​២៥នាទី​យប់​ ថ្ងៃ​ទី​០៨​ ខែ​មករា ឆ្នាំ​២០២០​ ចំនុច​ផ្លូវ​ម៉ៅសេទុង​ កែង​និង​ផ្លូវ​១៩៣​ សង្កាត់​ទួលស្វាយព្រៃទី១​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់បេីក​រថយន្ត​បង្ក​ម៉ាក​ កាមរីបាឡែន​ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2A- 2281 ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​ ម៉ៅសេទុង​ ក្នុង​ទិសដៅ​ ពី​ត្បូងទៅជេីង​ ក្នុង​ល្បឿន​ល្បឿន​ លុះ​មក​ដល់​ចំណុច​កេីតហេតុ​ ក៍​ជ្រុល​ទៅ​បុក​និង​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​ផ្ទុះពោងការពារសុវត្តិភាពនិង​ធ្វើ​ឲ្យ​ទ្រូង​ផ្លូវ​រងការ​ខូចខាត​ ដួលរលំអស់មួយកង់។ ក្រោយ​ពេល​កេីតហេតុ​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ និង​ជំនាញ​ចរាចរណ៍​ខណ្ឌ​បានចុះ​ទៅ​កន្លែង​កើត​ហេតុ​ រួច​ហើយ​ក៏​ហៅ​រថយន្ត​មក​ស្ទូច​យក​រថយន្ត​មក​ទៅ​ រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​៕