About Me

header ads

យុវជនម្នាក់មានជម្ងឺសសៃប្រសាទបានចងកសម្លាប់ខ្លួន

ភ្នំពេញ៖យុវជនជាកម្មករសំណង់ម្នាក់ម្នាក់មានជម្ងឺសសៃប្រសាទហើយខណៈដែលបុរសជាឪពុកនាំមកធ្វើជាកម្មករសំណង់នៅក្នុងការដ្ឋានសំណង់អគាររោងចក្រមួយកន្លែង។ទើបបានរយៈពេល១ថ្ងៃប៉ុណ្ណោះ ក៏បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងតែម្ដង។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បុរសដែលគេប្រទះឃើញស្លាប់ដោយធ្វើអត្តឃាតចងកនេះឈ្មោះពឿន ប៉ៃ អាយុ២៤ឆ្នាំមុខរបរកម្មករសំណង់ មានឪពុកឈ្មោះប៉េង ពឿន អាយុ៥៦ឆ្នាំមុខរបរជាងសំណង់ មានលំនៅក្នុងភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុពេលគាត់ទៅធ្វើការដើរឆ្លងកាត់កន្លែងកើតហេតុស្រាប់តែប្រទះឃើញយុវជនខាងលើចងកជាប់និងដែកជញ្ជាំងអគាររោងចក្រដែលកំពុងសាងសង់ ហើយគាត់ក៏បានស្រែកប្រាប់មិត្តភក្តិរួមការងារឲ្យជួយមើល បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ខណៈនោះគាត់មិនបានស្គាល់យុវជននេះទេ ព្រោះរូបគេទើបតែមកធ្វើការដំបូងបាន១ថ្ងៃប៉ុុណ្ណោះ ភ្លាមៗនោះមានបុរសម្នាក់ឈ្មោះប៉េង ពឿន បានទៅមើលទើបស្គាល់ថាអ្នកធ្វើអត្តឃាតចងកសម្លាប់ខ្លួនគឺជាកូនប្រុសរបស់ខ្លួន។

ក្រោយពេលកើតហេតុនគរបាលខណ្ឌដង្កោ រួមជាមួយនគរបាលប៉ុស្តិ៍ក្រាំងពង្រ ចុះទៅពិនិត្យមើលព្រមទាំងរាយការណជូននគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះធ្វើកោសល្យវិច័យ ឃើញថាយុវជននេះពិតជាបានចងកសម្លាប់ខ្លួនពិតមែនរួចបានបរគល់សពជូនបុរសជាឪពុកនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕