About Me

header ads

ប្រទះឃើញកាំភ្លើងអាការមួយដើមដែលគេយកទៅផ្លុងចោលនៅក្នុងរន្ធឈើ

ខេត្តមណ្ឌលគិរី ៖ កាំភ្លើងអាការមួយដើមត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅរន្ឋឈើ សង្ស័យព្រានព្រៃយកទៅផ្លុងចោល ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១៩ ហើយបានយកទៅប្រគល់ជូនសមត្ថកិច្ចនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៩ និង១០នាទីព្រឹក។ សេចក្តីរាយការណ៏បានឲ្យដឹងថា អនុប្រធានភូមិពូហ៊ូង ឃុំចុងផ្លាស់ បានយកអាវុធចំនួន០១ដើម ម៉ាកអាការស្វាយបទ លេខ១៦០៦២៧ ដែលឈ្មោះ អ្យុយ ខាំ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិព្នង រស់នៅភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ដែលរើសបាននៅរន្ឋដើមស្រឡៅជិតដើមជ័ររបស់ខ្លួន ខណៈដើរដងជ័រទឹកនៅចំណុចព្រៃណាំហាំង។​ ក្រោយឈ្មោះ អ្យុយ ខាំ ពីប្រទះអាវុធខាងលើបានយកទៅប្រគល់ឲ្យអនុប្រធានភូមិពូហ៊ូង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨និង១៥នាទីយប់ លុះព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោកអនុប្រធានភូមិពូហ៊ូង បានយកអាវុធនោះមកប្រគល់ជូនសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ដើម្បីរក្សារទុក៕