About Me

header ads

ដល់រដូវប្រមូលផលដើមកក់មកត្បាញកន្ទេលក្រហមរបស់ អ្នកភូមិអណ្តូងរនុក ប្រញឹកដៃបន្តប្រពៃណីពីដូនតា ដើម្បីទ្រង់ទ្រង់ជីវភាព ប្រចាំថ្ងៃក្រៅពីការងារស្រែចំការ

កំពង់ឆ្នាំង :ប្រជាកសិករភូមិអណ្ដូងរនុក  ឃុំត្រងិល ស្រុកកំពង់លែង ប្រមាណជាង៩០ ភាគរយ បានបន្តមរតក ពីដូនតាគឺត្បាញកន្ទេលក្រហម  ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ក្រៅពីការងារស្រែចំការ។
មុខរបរមួយនេះ បានធ្វើឱយពួកគាតមានជីវភាពសមរម្យ ព្រោះយ៉ាងហោចណាស់ក្នុង១គ្រួសារ អាចរកចំណូលបានពី ៦ ទៅ៨លានរៀល ដែរក្នុងមួយឆ្នាំ ដោយមិនសូវចំណាយទុនប៉ុន្មានឡើយ។
ប្រជាកសិកររស់នៅភូមិអណ្ដូងរនុក បានឲ្យដឹងថា៖ ក្រៅពីការងារស្រែចម្ការ ផ្ទះណា ក៍ដូចជាផ្ទះណាដែរ សុទ្ឋចាប់មុខរបរត្បាញកន្ទេលក្រហម ។ ការត្បាញ កន្ទេលក្រហមនេះ គឺចំណាយតែលើថ្លៃទិញល័ក្ខ តែមួយមុខប៉ុណ្ណោះ ចំណែកឯវត្ថុធាតុដើមមានកក់ និង ក្រចៅ គឺដាំដុះដោយខ្លួនឯង រួមទាំង អុស សម្រាប់ស្ងោទឹក ល័ក្ត ក៍ ត្រូវទៅរកទុកដុតដោយខ្លួនឯងដែរ ។ ក្នុងមួយរដូវផ្ទះ ខ្លះត្បាញបាន១០០កន្ទេល និងខ្លះច្រើនជាងនេះ តាម កក់ បានតិច ឬ ច្រើន និងតាមសមាជិកគ្រួសារ ដែលជួយត្បាញគ្នា  ហើយបើគិតជាមធ្យម ក្នុងមួយគ្រួសារ អាចរកចំណូលបានពី៦ទៅ ៨លានរៀលក្នុង១ឆ្នាំ។ 





សម្រាប់ថ្លៃល័ក្ខ ដែលទិញយកមកជ្រលក់ កក់ អោយក្លាយជាពណ៌ ខៀវ ក្រហម ឬលឿង តាមតម្រូវការ ក្នុងមួយរដូវចំណាយអស់ប្រមាណ ជាង១៥ទៅ២០ ម៉ឺនរៀលប៉ុណ្ណោះ ។ ដោយឡែក កក់សម្រាប់យកមកត្បាញជាកន្ទេល គឺរាល់ឆ្នាំ ពួកគាត់តែងទុកគ្រាប់ជាប្រចាំ ហើយពេលដល់ខែ ពួកគាត់ចាប់ផ្តើមសាបគ្រាប់កក់  រួមទាំងដើមក្រចៅ ដែលត្រូវយកមកវេញ ជាខ្យែសម្រាប់ត្បាញ ក៍ត្រូវសាបគា្រប់ដែរ  រយៈពេល២ខែកន្លះ និងច្រូតកាត់ យក រិតវាអោយសំប៉ែត្រ ចំណែកក្រចៅ ត្រូវកាប់ដើមយកមកបកយកសំបក វេញជាខ្យែដែរ ។ កសិករអ្នកភូមិអណ្តូងរនុក បានបន្តថា៖ ពេលជ្រលក់កក់អោយក្លាយជាពណ៌ តាមតម្រូវការ និងវេញខ្យែក្រចៅហើយពួកគាត់ចាប់ផ្តើមត្បាញជាកន្ទេលហើយ ក្នុងមួយផ្ទះយ៉ាងហោចណាស់ ក៍ត្បាញបានកន្ទេលមួយដែរ ក្នុង១ថ្ងៃ បើផ្ទះខ្លះមានមនុស្សច្រើន អាចបានកន្ទេលច្រើនជាងនឹងក្នុងមួយថ្ងៃ ។ ចំណែកកន្ទេលមួយលក់ថ្លៃពី៦ទៅ១០ម៉ឺនរៀល តាមតូចតាមធំ ហើយកន្ទេលទាំងនោះមានម៉ូយមកយកដល់ផ្ទះ តែពេលខ្លះក៍មានអ្នកប្រើប្រាស់មកទិញដោយផ្ទាល់ដែរ ។ ជាចុងក្រោយពួកគាត់សំណូមពរដល់អតិថិជនដែលប្រើប្រាស់កន្ទេលក្រហមសូមជួយទិញកន្ទេលក្រហមអ្នកភូមិអណ្ដូងរនុក នេះផងព្រោះមានគុណភាពទាំងជាប់ និងពណ៌ បានយូរដល់ទៅ៥-៦ ឆ្នាំឯណោះលើកលែងតែកណ្ដុរកាត់ ។ តាមអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាអ្នកភូមិអណ្ដូងមាន១៩៥គ្រួសារ មានអ្នកត្បាញកន្ទេលប្រមាណ៩៥% ហើយប្រពលរដ្ឋទាំងនោះសុទ្ឋតែមានជីវភាពសមរម្យទាំងអស់ ៕