About Me

header ads

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថ្លែងប្រកាសបិទប្រតិបត្តិការជួយសង្រ្គោះក្នុងករណីបាក់រលំអគារ នៅខេត្តកែប

កែបៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ បានថ្លែងប្រកាសបិទប្រតិបត្តិការជួយសង្រ្គោះក្នុងករណីបាក់រលំអគារ នៅខេត្តកែប ដោយតុល្យការចុងក្រោយជនរងគ្រោះសរុបទាំងអស់៥៩នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់បានស្លាប់ (ស្រី១៤នាក់) នៅមានជីវិត២៣នាក់ (ប្រុស១៥ ស្រី៨នាក់)។ នៅក្នុងហេតុការណ៍បាក់រលំអគារនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅកាន់ទីតាំងអគារបាក់រលំដើម្បីដឹកនាំបញ្ជាផ្ទាល់ នៅខេត្តកែប។ ក្រៅពីនោះសម្តេចក៏បានអញ្ជើញទៅកាន់មន្ទីរពេទ្យសាកសួរសុខទុក្ខជនរងគ្រោះ ដែលយកចេញពីគំនរអគារបាក់រលំផងដែរ។ នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានចេញលិខិតថ្លែងអំណរព្រះរាជគុណ ដល់ព្រះមហាក្សត្រ ព្រះករុណជាអរម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ព្រមទាំងសប្បុរសជនទាំងអស់ដែលបានចូលរួមជួយឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងព្រឹត្តិការណ៍បាក់រលំអគារនេះ។ សម្ដេចតេជោ បានបញ្ជាក់ថា អ្នកដែលស្លាប់បាត់បង់អាយុជីវិត ក្នុងមួយនាក់ ទទួលបានថវិកាចំនួន 50000 ដុល្លារ និង បន្ថែមប្រាក់ដប់លានរៀល ពីលើសម្រាប់ ធ្វើបុណ្យទៀត   ដោយឡែកអ្នករងរបួស ក្នុងមួយនាក់ ទទួលបានថវិកាចំនួន 1 ម៉ឺនដុល្លារផងដែរ។